ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា

//s9.kh1.co/7d/7d167f9e3339e562cbc7598cb09313d4e1dac631.jpg
សង្គម

 ១១-កញ្ញា-២០២៣ ៣ល្ងាច · ៨ ខែមុន

នៅកីឡដ្ឋាន ព្រីនស៍ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមាន​អធិបតីភាព ​លោកជំទាវ កែ សួនសុភី ​ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។

ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖ ថ្ងៃនេះ នៅកីឡដ្ឋាន ព្រីនស៍ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមាន​អធិបតីភាព ​លោកជំទាវ កែ សួនសុភី ​ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កិច្ចព្រមព្រៀងនេះ បានជួយពង្រឹងភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវស្ថិរភាព និងវិបុលភាពដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ និងការប្រកួតរបស់ក្លិប។​ ម្យ៉ាងវិញទៀត នេះក៏ជាការបន្តឧបត្ថម្ភរបស់ ធនាគារ ព្រីនស៍ ចំពោះក្លិបកីឡាបាល់ទាត់វិសាខាសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគារ សម្រាប់ឧត្តមភាពកីឡាផងដែរ។ គោលបំណងសំខាន់បំផុតនោះ គឺផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ។

ក្នុងពិធីចុះហត្ថលេខានេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អនាគតនៃវិស័យបាល់ទាត់នៅកម្ពុជា និងសិ្ថរភាពនៃការអភិវឌ្ឍន៍យូរអង្វែង។ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្លិបកីឡាបាល់ទាត់វិសាខា។ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា មានចក្ខុវិស័យរួមគ្នាក្នុងការជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាក្នុងរយៈពេលវែង ដោយយើងជឿជាក់ និងរំពឹងថា កីឡាករបាល់ទាត់កម្ពុជានឹងកាន់តែមានភាពល្បីល្បាញ មានសក្ដានុពល បង្ហាញពីជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង សម្រាប់ការរីកចម្រើននាពេលអនាគត។ ធនាគារ ព្រីនស៍ នឹងចូលរួមក្នុងការជំរុញស្មារតីកីឡា ហើយនឹងបន្តគាំទ្រសកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា យើង​រួម​គ្នា​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​សកម្មភាពសង្គម និង​លើក​ស្ទួយ​ស្មារតី​កីឡា»។

រូបភាព
រូបភាព

ក្នុងឱកាសដ៏រីករាយនោះដែរ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានបន្ដភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងនាមដៃគូឧបត្ថម្ភធំ(Main Sponsor) របស់ក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ។ តាងនាមថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញាបានថ្លែងអំណរគុណ ចំពោះធនាគារ ព្រីនស៍ ដែលបានសហការជាមួយក្លិប តាំងពីឆ្នាំ២០១៨ ពិសេសកំឡុងវិបត្តិកូវីដ-១៩ ទោះមានបញ្ហាអ្វី ក៏ភាគីទាំងពីរ នៅតែចាប់ដៃគ្នាមិនលែង ក្នុងន័យតែមួយគត់ ដើម្បីការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈក្លិបកីឡាបាល់ទាត់ វិសាខា។

ដោយឈរលើទស្សនវិស័យដូចគ្នា នាយិកាគ្រប់គ្រងក្លិបដដែល មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូដ៏ល្អមួយនេះ នឹងរក្សាបាននូវនិរន្ដរភាពយូរអង្វែងបន្ថែមទៀត ហើយក្លិបកីឡាបាល់ទាត់ វិសាខា ប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្រុមធំរបស់យើង ឆ្ពោះទៅរកការប្រកួតប្រជែង និងស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាដើម្បីបង្ហាញនូវស្លាក “ធនាគារ ព្រីនស៍” ទៅលើឆាកជាតិ និងអន្ដរជាតិ ផងដែរ ។

ធនាគារ ព្រីនស៍ ប្ដេជ្ញាក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា និងការរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ ដោយយើង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ន៍វិស័យ​កីឡា​របស់​ប្រទេស​ជាតិខ្មែរ។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៥ និងទីតាំងអេធីអឹមចំនួន៨៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T