ធនាគារ ព្រីនស៍ បន្តភាពជាដៃគូសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយនាំមកនូវរង្វាន់ និងឯកសិទ្ធិភាពពិសេសជូនអតិថិជនរបស់ខ្លួន

//s9.kh1.co/7d/7dc0f9195c885d547b3a7b02d418a08ce42f363f.jpg
សង្គម

 ០១-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។

ភ្នំពេញ៖ នៅថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖

« យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨​ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge)  នៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើប​អ៊ីអនម៉លសែនសុខផងដែរ។ សាលភាពយន្តធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើង ក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនជាមួយនឹងអត្ថប្រយោជន៍នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត។ »

ប្រសាសន៍លោក ហ៊ន់ សុរចនា
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

លោកបានបន្ថែមទៀតថា៖

« ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យ​សម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញ​សំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយធ្វើការទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍។ លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃ​រោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត​ ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង​ ជាមួយនឹងយុទ្ធនាការ និង​កម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។ »

  ប្រសាសន៍លោក ហ៊ន់ សុរចនា
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

លោក ជី សិលា នាយកគ្រប់គ្រងនៃ​រោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់កាន់តែទូលំទូលាយ ជូនដល់ប្រជាជន​​​​​​កម្ពុជា។

រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

លោកបានបន្ថែមថា៖

« យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើនមកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍​ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច។ »

ប្រសាសន៍លោក ជី សិលា 
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

ដើម្បីអបអរសាទរពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានពោតលីងដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។ លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃរហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា។ 

រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខាដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលអ្នកស័ក្តសមនឹងទទួលបាន។

ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)៕

រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា
រូបភាពក្នុងពិធីចុះហត្ថលេខា

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣២ និងទីតាំងអេធីអឹមចំនួន80 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អំពីមេជើរ ស៊ីនីផ្លិច ខេមបូឌា

រោងភាពយន្ត មេជើរ ស៊ីនីផ្លិច​ គ្រុប ជាប្រតិបត្តិករភាពយន្តក្នុងតំបន់ដ៏ធំបំផុត ដែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ ជាមួយនឹងជំនាញ ២៧ឆ្នាំក្នុងប្រតិបត្តិការភាពយន្ត មេជើរ ស៊ីនីផ្លិច នាំមកនូវបទពិសោធន៍ភាពយន្ត និងសេវាកម្មអតិថិជនដ៏ល្អបំផុតតាមរយៈទម្រង់ភាពយន្តជាច្រើនរួមមាន IMAX 4DX និងlaserplex ព្រមទាំងផ្តល់ជូននូវសេវាកម្មដ៏ល្អប្រណិតផងដែរ។ បច្ចុប្បន្ន រោងភាពយន្ត មេជើរ ស៊ីនីផ្លិច ខេមបូឌា មានបីសាខានៅភ្នំពេញ មួយសាខានៅក្រុងសៀមរាប និងមួយសាខានៅក្រុងប៉ោយប៉ែត។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T