អ្វីដែលអ្នកគួរធ្វើ នៅពេលគេប៊ូ-»លីអ្នកនៅលើអ៊ីនធើណេត

//s9.kh1.co/a6/a67e257138d5743a5ca53e30a57c9c1d8b12c701.jpg
យល់ដឹង

 ០៩-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

Bully (ប៊ូលី) គឺជាពាក្យដែលកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យ ដែលប្រើប្រាស់ទៅលើសកម្មភាពសើចចម្អក បណ្ដុះបង្អាប់ សម្លុត ឬគាបសង្កត់ផ្លូវអារម្មណ៍ឲ្យបុគ្គលម្នាក់ខ្លបខ្លាច ឬបាក់ទឹកចិត្ត។ ការសើចចម្អកបណ្ដុះបង្អាប់ នេះមានច្រើនបែបច្រើនសណ្ឋានណាស់។

យល់ដឹង៖ Bully (ប៊ូលី) គឺជាពាក្យដែលកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យ ដែលប្រើប្រាស់ទៅលើសកម្មភាពសើចចម្អក បណ្ដុះបង្អាប់ សម្លុត ឬគាបសង្កត់ផ្លូវអារម្មណ៍ឲ្យបុគ្គលម្នាក់ខ្លបខ្លាច ឬបាក់ទឹកចិត្ត។ ការសើចចម្អកបណ្ដុះបង្អាប់ នេះមានច្រើនបែបច្រើនសណ្ឋានណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

អ្នកខ្លះកើតមកមិនស្អាត ក៏ត្រូវគេសើចចម្អកលើរូបសម្រស់ អ្នកខ្លះរៀនមិនសូវពូកែក៏ត្រូវគេសើច អ្នកខ្លះឡើងគីឡូពេកក៏ត្រូវគេសើច... ដែលទង្វើអស់ទាំងនេះពិតជាផ្ដល់ផលប៉ះពាល់ខ្លាំងទៅដល់សភាពផ្លូវចិត្តមនុស្សដែលត្រូវគេសើចចម្អក។ ការសើចចម្អកអាចធ្វើឡើងតាមរយៈពីរផ្លូវគឺទីមួយ សើចចម្អកមុខទល់នឹងមុខ ហើយទីពីរគឺការសើចចម្អកតាមអនឡាញ សំដៅដល់ការបង្ហោះសារបណ្ដុះបង្អាប់តាម Status ឬផ្ញើជាឆាត តាមបណ្ដាញសង្គមនានាជាដើម។

តើធ្វើម៉េចទៅនៅពេលយើងត្រូវគេសើចចម្អកតាមអនឡាញ?

១. ឈប់ទាក់ទងជាមួយម្នាក់នោះ

បើសិនម្នាក់នោះ សើចចម្អកឬបណ្ដុះបង្អាប់អ្នក មិនថាតាមរយៈការផ្ញើសារតាមឆាត ឬការបង្ហោះ Status អ្វីដែលអ្នកគួរធ្វើគឺកុំឆ្លើយតបពាក់ព័ន្ធនឹងអ្វីដែលគេបង្ហោះ គឺរក្សាភាពស្ងៀមស្ងាត់។ ការឆ្លើយតបដូចជាយកសាំងទៅជះនៅលើភ្លើងថែម គឺវាមិនបានចំណេញអ្វីទេ។ អ្នកក៏ត្រូវចុច Block ម្នាក់នោះនៅលើបណ្ដាញសង្គមដែរ ឬ Block លេខទូរស័ព្ទរបស់គេជាដើម សរុបមកគឺធ្វើយ៉ាងណាផ្ដាច់ការទាក់ទងជាមួយគេ។

រូបភាពតំណាង
រូបភាពតំណាង

២. ការពារខ្លួនអ្នក

បន្ទាប់ពីបញ្ឈប់ការទាក់ទងជាមួយអ្នកដែលសើចចម្អកអ្នករួច ជំហានបន្ទាប់គឺផ្ដោតលើការការពារខ្លួនឯងដើម្បីកុំឲ្យម្នាក់នោះតាមមកបណ្ដុះបង្អាប់អ្នកទៀត។ វិធីដែលត្រូវធ្វើគឺ រក្សាទុកលេខកូដសម្ងាត់របស់អ្នកដោយខ្លួនឯង និងហាមចែកចាយវាទៅឲ្យអ្នកផ្សេង និងចេះដាក់ Privacy ក្នុងគណនីរបស់អ្នកដោយហាមកុំឲ្យអ្នកដែលមិនមានទំនាក់ទំនងជាមួយឬអ្នកមិនស្គាល់អាច Add មកអ្នកបាន។ វាសំខាន់ណាស់ក្នុងការរក្សាថ្ងៃខែឆ្នាំកំណើត ទីកន្លែងដែលអ្នករស់នៅ និងព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងខ្លួនអ្នក ជារឿងផ្ទាល់ខ្លួន។ បើសិនជាអាច កុំបង្ហាញវាដល់អ្នកដទៃ។ បើសិនមានជនអនាមិកលបលួចចូលគណនីរបស់អ្នក សូមប្ដូរលេខកូដសម្ងាត់ជាបន្ទាន់ និងប្ដូរអ៊ីមេលផងដែរ។ ក្នុងករណីដែលមានគេបង្កើតគណនីក្លែងក្លាយដាក់ឈ្មោះ និងរូបភាពរបស់អ្នក សូម Report (ជូនដំណឹង)ទៅកាន់ម្ចាស់បណ្ដាញសង្គមនិងក្រុមប្រឹក្សារជំនួយរបស់ពួកគេដើម្បីលុបគណនីនោះចោល។

រូបភាពតំណាង
រូបភាពតំណាង

៣. ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន

អ្នកត្រូវចងចាំថា អ្នកដែលបណ្ដុះបង្អាប់អ្នក គ្រាន់តែចង់ជាន់ពន្លិចអ្នក ឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ ឲ្យអ្នកស្អប់ខ្លួនឯងនិងបាក់ទឹកចិត្តប៉ុណ្ណោះ ដូច្នេះអ្នកមិនត្រូវអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯងទេ តែត្រូវស្រលាញ់ខ្លួនឯងជាងមុន។ បើសិនការបណ្ដុះបង្អាប់របស់គេ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នក សូមរកអ្នកជជែកជាមួយដែលជាមនុស្សទុកចិត្តបាន។

៤. រាយការណ៍ពីការសើចចម្អកនេះ

បើសិនជាអ្នកទទួលបានសារគំរាមកំហែងណាមួយ សូមទាក់ទងទៅកាន់សមត្ថកិច្ចជាបន្ទាន់ ដោយបង្ហាញភ័ស្តុតាងជាក់ស្ដែងជា សារឬអ៊ីមេល ឬរូបថតទុកពីការបង្ហោះគំរាមកំហែងមួយនោះ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព canada

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T