សញ្ញាណទាំងនេះបញ្ជាក់ថា គេជាមិត្តក្លែងក្លាយរបស់អ្នកទេ!​

//s9.kh1.co/a9/a9a0e35e035a1b506ea343c542dd546f85b4495a.jpg
យល់ដឹង

 ២២-សីហា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

មនុស្សម្នាក់ៗតែងតែប៉ងចង់បានមិត្តភក្តិដែលអាចទៅមករកគ្នា ទំនុកបម្រុងគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ ការមានមិត្តល្អច្រើនគឺធ្វើឲ្យជីវិតរបស់យើងស្រស់ស្រាយណាស់ ព្រោះមិនថាមានរឿងអ្វីក៏មិត្តៗនៅចាំជួយផ្ដល់យោបល់ជានិច្ច។​ ប៉ុន្តែមិនមែនមនុស្សនៅជុំវិញខ្លួនដែលមករាប់រកអ្នក សុទ្ធសឹងតែជាមិត្តរបស់អ្នកទេ សូមកុំយល់ច្រឡំឲ្យសោះ។

មិត្តភក្តិ៖ មនុស្សម្នាក់ៗតែងតែប៉ងចង់បានមិត្តភក្តិដែលអាចទៅមករកគ្នា ទំនុកបម្រុងគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ ការមានមិត្តល្អច្រើនគឺធ្វើឲ្យជីវិតរបស់យើងស្រស់ស្រាយណាស់ ព្រោះមិនថាមានរឿងអ្វីក៏មិត្តៗនៅចាំជួយផ្ដល់យោបល់ជានិច្ច។​ ប៉ុន្តែមិនមែនមនុស្សនៅជុំវិញខ្លួនដែលមករាប់រកអ្នក សុទ្ធសឹងតែជាមិត្តរបស់អ្នកទេ សូមកុំយល់ច្រឡំឲ្យសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

មិត្តខ្លះគ្រាន់តែចង់ចូលមករកអ្នកដោយសម្លឹងឃើញផលប្រយោជន៍ប៉ុណ្ណោះ មិត្តខ្លះគ្រាន់តែចង់ឲ្យអ្នកធ្វើរឿងខ្លះជាប្រយោជន៍ដល់គេ ពេលបានអ្វីគ្រប់យ៉ាងពីអ្នកហើយ ក៏ដើរចេញពីអ្នក ដូច្នេះអ្នកត្រូវរៀនមើលមនុស្សឲ្យច្បាស់មុននឹងសម្រេចចិត្តផ្ញើសេចក្ដីទុកចិត្តទៅលើគេ៖

១. អ្នកតែងតែជាអ្នកទាក់ទងទៅគេជានិច្ច

 មិត្តក្លែងក្លាយមិនដែលទាក់ទងមកអ្នកមុនឡើយ ហើយគេក៏មិនធ្លាប់សួរសុខទុក្ខអ្នកថាសុខសប្បាយឬយ៉ាងណាដែរ ហើយជារឿយៗគឺអ្នកទៅវិញទេដែលតែងតែទំនាក់ទំនងទៅគេមុន។ មិត្តពិតប្រាកដតែងតែខ្វល់ខ្វាយពីអ្នក ចង់ដឹងសុខទុក្ខរបស់អ្នកជានិច្ច។​

២. ទាក់ទងមកតែពេលត្រូវការអ្វីមួយ

ធ្លាប់ទេ? សុខៗគេស្រាប់តែមកនិយាយផ្អែមនិយាយល្អជាមួយអ្នក ហើយសុំឲ្យអ្នកធ្វើនេះធ្វើនោះសម្រាប់គេ ទាំងដែលកន្លងមកគេមិនធ្លាប់ទាក់ទងមកអ្នកមុនសោះ? បើបែបនោះគឺមានន័យថាគេសេពគប់អ្នកដើម្បីផលប្រយោជន៍ប៉ុណ្ណោះ។​ត្រូវចាំថាអ្នកជាមិត្តគេមែនតែ អ្នកមិនមែនជាខ្ញុំបម្រើរបស់គេដែលគេអាចទៅមករកអ្នក ដើម្បីពឹងពាក់ឬបញ្ជានេះនោះពេលណាក៏បាននោះទេ!​

៣. មានអារម្មណ៍ថាអ្នកជាអ្នកក្រៅពេលនៅជុំគ្នាជាមួយមិត្តឯទៀត

បើសិនក្នុងករណីអ្នកមានមិត្តភក្តិច្រើន តែពេលនៅក្បែរគេ អ្នកបែរជាមានអារម្មណ៍ថាខ្លួនឯងជាអ្នកក្រៅ ដោយគេនិយាយរឿងនេះរឿងនោះតែគ្នាគេ គេប្រាប់រឿងសម្ងាត់ៗជាច្រើនដល់តែគ្នាគេ ដោយមិនដែលប្រាប់អ្នកសោះ បែបនេះគឺបញ្ជាក់ថាពួកគេមិនមែនជាមិត្តរបស់អ្នកឡើយ។ មួយវិញទៀត ពេលចេញទៅណាម្ដងៗ ពួកគេមិនដែលបបួលអ្នកទៅជាមួយទេ គឺទៅតែគ្នាគេនោះឯង។​មិត្តពិតប្រាកដមិនទុកអ្នកចោលឡើយ គឺតែងតែសួរចិត្តអ្នកសិនមុននឹងរៀបគម្រោងទៅណាមកណា ព្រោះគេចង់រួមបញ្ចូលអ្នកក្នុងចំណែកជីវិតរបស់គេ។​

រូបភាពតំណាង
រូបភាពតំណាង

៤. ឃើញអ្នកជោគជ័យ គេសឹងតែក្អួតឈាម

មិត្តក្លែងក្លាយ តែងមានចិត្តច្រណែនឈ្នានីសនឹងអ្នក ជាពិសេសពេលឃើញអ្នកជោគជ័យខ្លាំងនោះ គេបែរជាចង់ឲ្យភាពជោគជ័យរបស់អ្នករលាយបាត់ទៅវិញ។ ពួកគេមិនដែលទះដៃសាទរអ្នកទេ។​

៥. ទុកអ្នកចោល ទៅរកមិត្តប្រុសឬមិត្តស្រីរបស់គេ

ការពិតទៅ វាជារឿងធម្មតាទេដែលពេលមនុស្សមានស្នេហាតែងតែចង់ចំណាយពេលជាមួយដៃគូរបស់គេឲ្យបានច្រើន តែករណីខ្លះ គឺពេលគេចាប់មានគូស្នេហ៍ភ្លាម គឺបាត់ដំណឹងសូន្យឈឹងពីគេ។ គេមិនដែលទាក់ទងមកអ្នក មិនដែលណាត់អ្នកចេញទៅដើរលេងនៅខាងក្រៅ មិនដែលសូម្បីទូរស័ព្ទមកសួរសុខទុក្ខអ្នក... ទាំងអស់នេះសុទ្ធតែបញ្ជាក់ថាគេមិនខ្វល់ពីអ្នកទេ។​

រូបភាពតំណាង
រូបភាពតំណាង

៦. កុហកអ្នក

មិត្តភាពកសាងទៅបានដោយសារមានគ្រឹះមួយ នោះគឺគ្រឹះនៃការទុកចិត្ត។ អ្នកនិងមិត្តអ្នកត្រូវតែទុកចិត្តគ្នាទៅវិញទៅមក ប៉ុន្តែបើសិនជាមិត្តអ្នកកុហកអ្នកជាច្រើនដង ឬកុហកអ្នកដទៃពីខ្លួនអ្នក គឺគេមិនមែនមិត្តរបស់អ្នកទេ!​

៧. មិនដែលការពារអ្នកសោះ

មិត្តភក្តិល្អគឺ ដូចជាមនុស្សរស់នៅក្នុងរង្វង់គ្រួសារមួយ ដែលតែងតែជួយយកអាសារគ្នា ការពារ មើលថែគ្នា ប៉ុន្តែក្នុងករណីនេះ ពេលអ្នកមានរឿង គេមិនដែលចេញមុខមកការពារអ្នក ឬមើលថែអ្នកទេ។​

៨. មើលងាយអ្នក

មិត្តក្លែងក្លាយមើលងាយអ្នកណាស់ តែងតែចាត់ទុកអ្នកស្ថិតនៅលំដាប់ក្រោមគេជានិច្ច មិនថារឿងអីគេដោយ គេនៅតែគិតថាគេល្អជាងអ្នក នៅទីខ្ពស់ជាងអ្នក ចេះដឹងជាអ្នក។ មិនថាអ្នកមានក្ដីស្រមៃអីក៏ដោយ ក៏គេតែងតែនិយាយជាន់ពន្លិចអ្នកជានិច្ច៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ourmindfullife

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T