ក្រចេះ៖ កាលពីយប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ យប់មិញនេះ មានករណីភ្លើងឆេះសាលាឆាន់ នៅក្នុងវត្តមួយកន្លែង ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពពី ព្រះរតនបញ្ញាមុនី លី សុថៃ-Ly Sothai អគ្គីភ័យនេះ បានឆាបឆេះសាលាឆាន់វត្ត សុវណ្ណនាងជោតរតនារាម មួយខ្នង ប្រវែង ១៥x២០ ម៉ែត្រការ៉េ បណ្ដាលឲ្យមានការខូចខាតទាំងស្រុង នៅវេលាម៉ោង ១:០០ រំលងអាធ្រាត្រ ហើយរបស់ដែលខូចខាតនោះ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងរថយន្តកូរ៉ូឡាមួយគ្រឿង ដែលសរុបជាទឹកប្រាក់មិនទាន់ដឹងនៅឡើយ។
យ៉ាងណាមិញ ព្រះសង្ឃអង្គនេះ ក៏បានចែករំលែក និងផ្ដែផ្ដាំដល់ពុទ្ធសាសនិកទាំងអស់ និងគុណម្ចាស់តាមវត្តផ្សេងៗ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការអុជទៀន អុជធូប និងចរន្តអគ្គិសិនី ពិសេសក្នុងអំឡុងពេលរដូវចូលព្រះវស្សានេះផ្ទាល់តែម្ដង ដើម្បីកុំឲ្យជួបករណីបែបនេះទៀត៕
