ព្រះនាង នរោត្តម ចេណ្ណា និង KUN ទឹកដោះគោស្រស់ ១០០% បានក្លាយជាដៃគូផ្លូវការដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា

//s9.kh1.co/f5/f515a8dbdc4c24d5a7be158b622578a1f1b9b105.jpeg
សង្គម

 ០១-សីហា-២០២៥ ៨ល្ងាច · ១៥ ម៉ោងមុន

KUN Cambodia មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការប្រកាសដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ព្រះនាង នរោត្តម ចេណ្ណា បានក្លាយជាទូតសុច្ឆន្ទៈផ្លូវការតំណាងឱ្យ KUN ទឹកដោះគោស្រស់ ១០០% ចាប់ពីថ្ងៃនេះតទៅ។

រាជធានីភ្នំពេញ ៖ KUN Cambodia មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការប្រកាសដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ព្រះនាង នរោត្តម ចេណ្ណា បានក្លាយជាទូតសុច្ឆន្ទៈផ្លូវការតំណាងឱ្យ KUN ទឹកដោះគោស្រស់ ១០០% ចាប់ពីថ្ងៃនេះតទៅ។ ពិធីចុះហត្ថលេខាទូតសុច្ឆន្ទៈនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែកក្កដា នាផ្សារទំនើប ÆON Mall Sensok (អ៊ីអនទី២) ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ព្រះនាង នរោត្តម ចេណ្ណា គឺជាគំរូដ៏ល្អប្រពៃមួយរូបសម្រាប់កុមារកម្ពុជា ដោយទ្រង់តែងតែផ្សព្វផ្សាយ និងជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យលូតលាស់ប្រកបដោយសីលធម៌ គុណធម៌ និងមានទឹកចិត្តដ៏ល្អប្រពៃ។ តាមរយៈបេសកកម្មនេះបានធ្វើឱ្យ KUN ទឹកដោះគោស្រស់ ១០០% ក្លាយជាជម្រើសទឹកដោះគោស្រស់ដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកម្ដាយកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ព្រះនាង នរោត្ដម ចេណ្ណានឹងយាងទៅទស្សនកិច្ចកសិដ្ឋានទឹកដោះគោ និងរោងចក្រផលិតកម្មរបស់ KUN ដោយផ្ទាល់ ដើម្បីបង្ហាញឱ្យឃើញពីគុណតម្លៃរបស់ផលិតផលដែលស្របតាមតម្រូវការទីផ្សារ និងពង្រឹងទំនុកចិត្តអតិថិជនលើ KUN ទឹកដោះគោស្រស់ ១០០%។  

ចំពោះ KUN ទឹកដោះគោស្រស់ ១០០% គឺជាផលិតផល ដែលត្រូវបានផលិតពីទឹកដោះគោស្រស់សុទ្ធសាធពីគោចិញ្ចឹមនៅក្នុងកសិដ្ឋានស្តង់ដារលំដាប់អន្តរជាតិ។KUN ទឹកដោះគោស្រស់ ១០០% ត្រូវបានសម្លាប់មេរោគ និងវេចខ្ចប់ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ប្រទេសស្វីស ក្នុងការរក្សាបាននូវរសជាតិឆ្ងាញ់បែបធម្មជាតិ និងសារធាតុចិញ្ចឹមខ្ពស់។ គ្រប់តំណក់របស់ KUN ទឹកដោះគោស្រស់ ១០០% ផ្ដល់ជូននូវ“រសជាតិនៃភាពស្រស់ពិតៗ” ។  

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីចុះហត្ថលេខា ព្រះនាង នរោត្ដម ចេណ្ណា មានបន្ទូលដោយក្ដីរំភើបថា៖ « ខ្ញុំមានក្ដីសោមស្សរីករាយយ៉ាងខ្លាំង ដែលក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់ផ្ទាល់មួយរូប មានឱកាសចែករំលែកនូវអ្វីដែលខ្ញុំចូលចិត្តញ៉ាំជាប្រចាំ ជូនដល់កុមារ និងអ្នកម្ដាយគ្រប់រូប។

កាន់តែពិសេសទៀតនោះ ក្នុងរយៈពេលដ៏ខ្លីនេះ LOF បាននាំមកនូវ Kun ទឹកដោះគោស្រស់ 100% ដែលបានចម្រាញ់ចេញពីទឹកដោះគោស្រស់សុទ្ធរបស់មេគោចិញ្ចឹមក្នុងកសិដ្ឋាន ដោយស្របតាមស្តង់ដារអន្តរជាតិ សម្បូរទៅដោយសារធាតុចិញ្ចឹម និងមានរសជាតិឈ្ងុយឆ្ងាញ់។ ខ្ញុំជឿជាក់ថា ផលិតផលមួយនេះនឹងទទួលបានការពេញចិត្តពីមាតាគ្រប់រូបសម្រាប់កូនៗ និងក្លាយជាជម្រើសដ៏ពេញនិយមគ្រប់ក្រុមគ្រួសារ។»

រូបភាព
រូបភាព

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន LOF លោក Bui Hoang Sang ក៏បានថ្លែងថា៖«ក្នុងនាមជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ទូលបង្គំ សូមក្រាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះនាង នរោត្តម ចេណ្ណា​។​ ជាមួយនឹងព្រះបញ្ញាញាណវាងវៃ និងបំណងប្រាថ្នារបស់ទ្រង់ ក្នុងការនាំមកនូវស្មារតីដ៏មានតម្លៃប្រកបដោយអត្ថន័យដ៏ស៊ីជម្រៅ និងផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ជូនដល់កុមារកម្ពុជាគ្រប់រូប​។​ អ្វីដែលអស្ចារ្យបំផុត ព្រះនាង នរោត្តម ចេណ្ណាបានយល់ព្រមដោយព្រះទ័យមេត្តាករុណាដ៏ថ្លៃថ្លា ក្នុងការក្លាយជាទូតសុច្ឆន្ទៈរបស់KUN ទឹកដោះគោស្រស់ ១០០%។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់ KUN នៅប្រទេសកម្ពុជា ហើយក៏ជាបេសកកម្មដ៏អស្ចារ្យក្នុងការលើកទឹកចិត្តដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ LOF ទាំងអស់ ខណៈពេលដែលយើងខិតខំឆ្ពោះទៅមុខដើម្បីបង្កើតសមិទ្ធផលកាន់តែអស្ចារ្យជាងនេះទៀតនៅក្នុងប្រទេសកម្ពុជា។»

KUN ក៏ទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីតំណាងអ្នកចែកចាយ និងហាងលក់ទំនិញទូទាំងប្រទេសកម្ពុជា។ មិនថាជាអ្នកលក់រាយ ដៃគូលក់ និងអតិថិជនដែលទទួលទានផ្ទាល់នោះទេ ពួកគាត់តែងតែសរសើរម៉ាកផលិតផល KUN ចំពោះតម្លៃថេរ គុណភាពខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក គង់ លីហួរ នាយកគ្រប់គ្រងផ្នែកលក់នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បានសម្ដែងចំណាប់អារម្មណ៍ថា៖ «KUN គឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងមានជំនាញវិជ្ជាជីវៈ។ ផលិតផលរបស់ពួកគេ ជាពិសេស KUN ទឹកដោះគោស្រស់ ១០០% ឆ្លើយតបទៅនឹងស្តង់ដារខ្ពស់នៃសុវត្ថិភាព និងគុណភាព។ អ្វីដែលយើងកោតសរសើរកាន់តែខ្លាំងនោះគឺ KUN ផ្ដល់នូវផលិតផលដែលមានសារធាតុចិញ្ចឹម និងគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ដែលគ្រួសារខ្មែរជាច្រើនអាចទទួលយកបាន» ។  LOF គឺជាក្រុមហ៊ុនទឹកដោះគោ ដែលមានការវិនិយោគពីក្រុមហ៊ុន Daytona Investments មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយត្រូវបានទទួលស្គាល់ថាជាម៉ាកផលិតផលដែលគួរឱ្យទុកចិត្តបំផុតទាំង ១០ នៅអាស៊ីដោយទទួលបានពានរង្វាន់ Asia Top Trusted Brand Awards 2024 (ATTBA) ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។ KUN ទឹកដោះគោស្រស់ ១០០% ផ្ដល់នូវភាពស្រស់ថ្មីៗបែបធម្មជាតិ សម្រាប់អតិថិជនដែលស្វែងរកទឹកដោះគោស្រស់ពិតៗ ដោយមិនត្រូវបានលាយផ្សំនូវសារធាតុផ្សេងៗ (មិនដូចទឹកដោះគោម្សៅ ដែលត្រូវលាយជាមួយទឹក)។ KUN ទឹកដោះគោស្រស់ ១០០% មានតម្លៃសមរម្យបំផុត ដែលអាចឱ្យកុមារគ្រប់រូបទទួលបានទឹកដោះគោធម្មជាតិ ដែលសម្បូរដោយសារធាតុចិញ្ចឹម ដើម្បីគាំទ្រដល់ការលូតលាស់របស់ពួកគេប្រកបដោយសុខភាពល្អ។

ឥឡូវនេះលោកប៉ាអ្នកម៉ាក់គ្រប់រូបអាចស្វែងរក KUN ទឹកដោះគោស្រស់ ១០០% នៅតាមផ្សារទំនើប និងហាងលក់ទំនិញជិតផ្ទះ ដើម្បីរីករាយជាមួយនឹងរសជាតិដ៏ស្រស់ឆ្ងាញ់ ​និងគុណប្រយោជន៍នៃអាហារូបត្ថម្ភដ៏ចាំបាច់ផងដែរ។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T