សង្គម៖ ប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយថា ក្បាច់គុនបុរាណល្បុក្កតោខ្មែរ អាចរស់រានមានជីវិតមកដល់សព្វថ្ងៃនេះបាន ក៏ដោយតែលោកគ្រូតាក្រមាស ស៊ាន គឹមសៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយលោកគ្រូតា បានបង្ហាត់បង្រៀនក្បាច់គុនបុរាណល្បុក្កតោ និងចងក្រងឯកសារអំពីក្បាច់គុនបុរាណខ្មែរទុកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ រហូតដល់ក្បាច់គុនល្បុក្កតោខ្មែរបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ជាផ្លូវការ កាលពីពេលកន្លងទៅនេះ។

ថ្មីៗនេះកញ្ញា ពេជ្រ ចរណៃ បានឲ្យដឹងថាលោកគ្រូតាក្រមាមាស ស៊ាន គឹមសៀន កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ដោយក្ដីបារម្មណ៍ពីស្ថានភាពជំងឺរបស់លោកគ្រូតា នាពេលនេះ កញ្ញា ពេជ្រ ចរណៃ មានតែការបួងសួងដល់ទេវតាគ្រប់ទិសទី តាមថែរក្សាគ្រូតាអោយរួចផុតពីជំងឺដ៏សាហាវមួយនេះ។

បើកម្ពុជាគ្មានព្រឹទ្ធាចារ្យក្រមាមាស ស៊ាន គឹមសៀន ព្រលឹងក្បាច់គុណល្បុក្កតោរបស់ដូនតាខ្មែរមិនមានថ្ងៃនេះទេ!
ប្រភព៖ ពេជ្រ ចរណ៍ ល្បុក្កតោខ្មែរ
សូមទស្សនារូបភាពដូចខាងក្រោម៖





