បួនខែដើមឆ្នាំ ការដឹកជញ្ជូនតាមផ្លូវអាកាសមានជាង២ម៉ឺនជើង កើនឡើង​ជាង១៧ភាគរយ

//s9.kh1.co/cf/cf03bfc91812a42f269f1be70b22c4c02fdb9eeb.jpg
សង្គម

 ១៥-ឧសភា-២០២៥ ១១ព្រឹក · ៦ ម៉ោងមុន

បួនខែដើមឆ្នាំ ការដឹកជញ្ជូនតាមផ្លូវអាកាសមានជាង២ម៉ឺនជើង កើនឡើង​ជាង១៧ភាគរយ

រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅ​កម្ពុជា​មានចំនួនជាង ២ម៉ឺនជើង គឺកើនឡើង​ជាង​១៧​ភាគរយ ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨ភាគរយ​បើធៀបទៅនឹងរយៈ​ពេល៤​ខែដូចគ្នាកាលពីឆ្នាំទៅមិញ។នេះបើយោងតាមប្រភពរដ្ឋលេខាធិ​ការ​អាកាសចរណ៍ស៊ីវិល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ចាប់គិតពីខែមករា ដល់​ខែមេសា ឆ្នាំ២០២៥ ស្ថានភាពវិស័យ​ដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មាន៖

-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២២,៦៨៦ជើង) មានការកើនឡើងជាង១៧ភាគរយ បើធៀបទៅនឹងរយៈ​ពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២.៥លាននាក់ (២,៥២៥,២០៨នាក់) មានការកើនឡើងជាង​១៨ភាគរយ​​ បើធៀបទៅ​នឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤

-ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនតោន (២២,៣៥០តោន) មានការកើនឡើង៨ភាគរយ​បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ប្រភពដដដែលបន្តថា គិតត្រឺមខែមេសាឆ្នាំ២០២៥នេះ ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ទៅកាន់​គោលដៅ​រាជធានី/ទីក្រុង សរុបចំនួន៣៤ នៅក្នុង​តំបន់ និងសកលលោក។ ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេនោះគឺ ទី១.ប្រទេសថៃ ទី២.ចិន ទី៣.វៀតណាម ទី៤.សឹង្ហបុរី ទី៥.ម៉ាឡេស៊ី និងទី៦.ប្រទេសកូរ៉េ។

ក្នុងខែមេសាកន្លងទៅ ៖

-ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មាន​ចំនួនជាង៥ពាន់ជើង (៥,២៥២ជើង) មានការកើនឡើងជិត១២% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤

-អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦០ម៉ឺននាក់ (៥៦៤,៥៧៣​នាក់) មានការកើនឡើងជាង១៥% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹង​ខែមេសា ឆ្នាំ២០២៤

-ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង៥ពាន់តោន (៥,២០២តោន) មានការកើនឡើងជិត៣% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤។

សូមរំលឹកថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ​សរុប​ចំនួន៦,៧លាននាក់ កើនឡើង២៣ ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣។ ទេសចរក្នុងស្រុកក៏បានកើនឡើងផងដែរ ដោយមានអ្នកធ្វើដំណើរចំនួន ២២,៥២លាននាក់ គឺកើនឡើង២០ ភាគរយធៀបនឹងឆ្នាំ២០២៣។

ដោយឡែកក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ​ជាង ១,៨៣ លាននាក់ពោលកើនឡើង១៦ ភាគរយបើធៀបនឹងរយៈពេលដូច​គ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍បានព្យាករថា ប្រាក់ចំណូលបាន​ពីទេសចរ​អន្តរជាតិ នឹងកើនឡើងដល់ប្រមាណ ៥.១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលរួមចំណែកប្រមាណ ១០.៥ ភាគរយដល់ GDP របស់ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/cf/cf03bfc91812a42f269f1be70b22c4c02fdb9eeb.jpg
https://s9.kh1.co/__image/w=650,h=388,q=100/57/5720a97cda6825af48169722edb37f8628497121.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T