បើអ្នកកើតជំងឺភ្នែកម៉្ញូប ធ្វើម៉េចទើបជួយបង្ការកុំឲ្យវាវិវត្តន៍កាន់តែអាក្រ»ក់?

//s9.kh1.co/1a/1a509415be5208b5d966e1e599583d2566f6da3a.jpg
យល់ដឹង

 ០៩-សីហា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ពិតណាស់ ជំងឺភ្នែកម្ញ៉ូបជាជំងឺដែលកើតឡើងលើមនុស្សជាច្រើននាក់លើប្រទេសកម្ពុជាយើងនេះ។ អ្នកខ្លះក៏ទើបតែចាប់ផ្ដើមម្ញ៉ូបក្រោយអាយុ៤០ឆ្នាំ អ្នកខ្លះក៏ចាប់ផ្ដើមម្ញ៉ូបតាំងពីនៅយុវវ័យ ឯក្មេងខ្លះទៀត១០ឆ្នាំមិនទាន់ទេ ក៏កើតជំងឺនេះដែរ។

យល់ដឹង៖ ពិតណាស់ ជំងឺភ្នែកម្ញ៉ូបជាជំងឺដែលកើតឡើងលើមនុស្សជាច្រើននាក់លើប្រទេសកម្ពុជាយើងនេះ។ អ្នកខ្លះក៏ទើបតែចាប់ផ្ដើមម្ញ៉ូបក្រោយអាយុ៤០ឆ្នាំ អ្នកខ្លះក៏ចាប់ផ្ដើមម្ញ៉ូបតាំងពីនៅយុវវ័យ ឯក្មេងខ្លះទៀត១០ឆ្នាំមិនទាន់ទេ ក៏កើតជំងឺនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ជំងឺភ្នែកម្ញ៉ូប គឺកើតឡើងនៅពេលសមត្ថភាពនៃគំហើញក្នុងភ្នែកអ្នកចាប់ផ្ដើមចុះខ្សោយ គឺមើលជិតច្បាស់ តែមើលឆ្ងាយមិនច្បាស់ តម្រូវឲ្យពាក់វ៉ែនតា។ ដើម្បីដឹងថាអ្នកកើតជំងឺនេះឬអត់ គឺត្រូវទៅចួបពេទ្យភ្នែកដើម្បីពិនិត្យមើល។

​ យ៉ាងណាមិញ បើសិនជាអ្នកមានភ្នែកម្ញ៉ូបហើយ និងចង់ការពារកុំឲ្យវាកាន់តែអាក្រក់ខ្លាំងជាងនេះ អ្នកគួរអនុវត្តវិធីសាស្ត្រងាយៗទាំងនេះ៖

១. ត្រូវចំណាយពេលនៅខាងក្រៅឲ្យបានច្រើន

បើសិនជាអ្នកចំណាយពេលនៅខាងក្រៅច្រើន គឺអាចជួយកាត់បន្ថយជំងឺភ្នែកម្ញ៉ូប ដោយសារកាំរស្មីព្រះអាទិត្យបានជួយផ្លាស់ប្ដូរ ម៉ូលេគុល នៅក្នុង Sclera (ផ្នែកសនៅក្នុងភ្នែក) និង Cornea (កែវភ្នែក) ដោយជួយឲ្យវារក្សារូបរាងធម្មតា។​

រូបភាពតំណាង
រូបភាពតំណាង

២. ការពារភ្នែកអ្នកពីពន្លឺព្រះអាទិត្យ

 បើសិនអ្នកចំណាយពេលនៅខាងក្រៅច្រើន អ្នកគួរពាក់វ៉ែនតាដើម្បីការពារកាំរស្មីអ៊ុលត្រាវីយូឡេអាក្រក់ដែលជះមកលើភ្នែក។ ការពាក់វ៉ែនតាក៏អាចជួយឲ្យជំងឺភ្នែកម្ញ៉ូបធ្វើការវិវត្តន៍យឺតជាងមុនផងដែរ។​

៣. ញ៉ាំអាហារដែលសម្បូរជាតិវីតាមីន

អ្នកគួរញ៉ាំអាហារដែលសម្បូរជាតិវីតាមីនដូចជាបន្លែខៀវ ឬក៏ផ្លែឈើជាដើម ជាពិសេសជាតិ អូមេហ្កា ៣ ដូចជាត្រីធូណា ឬសាម៉ុន ជាដើម។​

រូបភាពតំណាង
រូបភាពតំណាង

៤. កុំសម្លឹងអេក្រង់កំព្យូទ័រ ឬទូរស័ព្ទយូរៗពេក

បើសិនជាអ្នកចង់កាត់បន្ថយឱកាសនៃការវិវត្តន៍របស់ជំងឺភ្នែកម្ញ៉ូប គឺសូមកុំអង្គុយសម្លឹងកំព្យូទ័រ ឬទូរស័ព្ទ ច្រើនពេក។ អ្នកគួរដកឃ្លាមកសម្រាកភ្នែកសិន សឹមធ្វើការងារបន្តទៀត។​

រូបភាពតំណាង
រូបភាពតំណាង

៥. កុំជក់បារី

ការជក់បារី មិនត្រឹមតែធ្វើឲ្យសួតមានបញ្ហាទេ តែក៏អាចធ្វើឲ្យគំហើញរបស់អ្នកកាន់តែអាក្រក់ឡើង ដូច្នេះសូមចៀសវាងការជក់បារី៕  

ប្រភព advanceeyecarecenter

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T