ទីបំផុត! Cambodian Idol Junior រដូវកាលទី២ ឧបត្ថម្ភផ្តាច់មុខដោយទឹកដោះគោម្សៅ Dumex SuperGold Kid រកឃើញម្ចាស់ពានរង្វាន់ហើយ!

//s9.kh1.co/ec/ec23ae9860066040c4f41b8998f0384fcc00ca07.jpg
សង្គម

 ០៨-សីហា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

Dumex SuperGold Kid មានសេចក្តីសោមនស្សក្នុងការសហការជាដៃគូ ឧបត្ថម្ភផ្តាច់មុខជា​មួយកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី២ ។

ភ្នំពេញ៖ Dumex SuperGold Kid  មានសេចក្តីសោមនស្សក្នុងការសហការជាដៃគូ ឧបត្ថម្ភផ្តាច់មុខជា​មួយកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី២។ សម្រាប់ការសហការជាដៃគូនេះ  បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់កុមារកម្ពុជា ជំរុញ និងផ្តល់ជាកម្លាំងចិត្តឱ្យពួកគាត់បន្តនូវក្តីស្រមៃរបស់ពួកគាត់  ដើម្បីក្លាយជាតារាចម្រៀងជំនាន់ក្រោយ ដ៏មានទេពកោសល្យក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកិច្ចសហការនេះ Dumex SuperGold Kid មានគោលបំណងក្នុងការចាប់ផ្តើមផ្លាស់ប្តូរដ៏វិជ្ជមានមួយ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យតន្ត្រីក្នុងប្រទេសកម្ពុជាផងដែរ។ «ពួកយើងជឿជាក់ថា តាមរយៈការចូលរួមចំណែកគាំទ្រទៅលើទេពកោសល្យតន្ត្រីជំនាន់ក្រោយ គឺពួកយើងកំពុងជួយកសាងអនាគតដ៏ភ្លឺថ្លា សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ យើងពិតជាមានមោទកភាពខ្លាំងណាស់ សម្រាប់ការឧបត្ថម្ភផ្តាច់មុខ ជាមួយកម្មវិធី Cambodian Idol Junior រដូវកាលទី២នេះ។ វាគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ពួកយើង ទៅកាន់ឪពុកម្តាយទាំងអស់គ្នា និងជួយបង្កើនសក្តានុពលរបស់កុមារកម្ពុជាផងដែរ» យោងតាមការលើកឡើងរបស់ លោក មាស សុខា ប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន ដាណន់ កម្ពុជា

បន្ទាប់ពីឆ្លងកាត់ការប្រឡងប្រជែងដ៏ស្វិតស្វាញអស់រយៈពេល ៣ខែមកនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ និងបានប្រកាសអ្នកឈ្នះជ័យលាភីរួចហើយ។ ការផ្សាយបន្តផ្ទាល់នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ កម្មវិធីបានរកឃើញអ្នកឈ្នះចំនួន ៤រូប គឺ កុមារី​ សំ លីដា កុមារា សឹម ច័ន្ទរតន៍ កុមារា ញឹប កូវីត និងកុមារា វាសនា ធិណារាជ។ ប៉ុន្តែមានតែមួយរូបប៉ុណ្ណោះ គឺកុមារី​ សំ លីដា  ដែលអ្នកឈ្នះរង្វាន់ធំ ទទួលបានជ័យលាភីដ៏អស្ចារ្យ គឺទឹកប្រាក់ចំនួន ១០០លានរៀល។

រូបភាព
រូបភាព
រូបភាព
រូបភាព

លោកស្រី ហុង ស្រីយក់កែម នាយិកាផ្នែកទីផ្សារ​ ក្រុមហ៊ុនដាណន់ កម្ពុជា និងមីយ៉ាន់ម៉ា ជឿជាក់ថា សារធាតុចិញ្ចឹមត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍរបស់កុមារកម្ពុជា។ Dumex SuperGold Kid ជាមួយនឹងការគ្រាំទ្រល្អ៣ សម្រាប់ខួរក្បាលល្អ អារម្មណ៍ល្អ និង ក្រពះពោះវៀនល្អ ផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភសំខាន់ៗ ដែលពួកគាត់ត្រូវការជាចាំបាច់ ដើម្បីបង្ហាញ សក្តានុពលក៏ដូចជាសម្រេចក្តីសុបិនរបស់ពួកគាត់ផងដែរ។

រូបភាព
រូបភាព

«ខ្ញុំជឿថាភាពជាដៃគូរបស់ Dumex SuperGold Kid ជាមួយកម្មវិធី Cambodian Idol Jr. រដូវកាលទី២ គឺជាឱកាសដ៏ល្អមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោ ក្នុងការគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ និងលើកកម្ពស់សុខុមាលភាពរបស់ពួកគេ តាមរយៈអាហារូបត្ថម្ភត្រឹមត្រូវ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងនៅតែបន្តការខិតខំប្រឹងប្រែងរបស់យើង ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់យុវជនកម្ពុជានាពេលអនាគត»

រូបភាព
រូបភាព

ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង ៩០០លាននាក់នៅទូទាំងពិភពលោក ក្រុមហ៊ុន ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់សុខភាព និងរបបអាហារដែលមាន សារធាតុចិញ្ចឹមជាច្រើន។ Dumex SuperGold Kid ដែលជាម៉ាកយីហោអាហាររូបត្ថម្ភកុមារ ឈានមុខគេមួយ មាន DHA ច្រើនជាងគេ ៣ដង ជួយដល់ការអភិវឌ្ឍខួរក្បាល ការរៀនភាសា និងចក្ខុវិស័យនានា។ ខណៈដែល Prebiotic ច្រើនជាងគេ ៣ដង គឺជួយឱ្យប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ។ ជាមួយនឹងការគ្រាំទ្រល្អ៣ ពី Dumex SuperGold Kid កុមារនឹងត្រូវទទួលបាន សារធាតុចិញ្ចឹម ដើម្បីឱ្យខួរក្បាលដំណើរការល្អ ប្រកបដោយអារម្មណ៍ល្អ មកពីក្រពះពោះវៀន ល្អផងដែរ។

រូបភាព
រូបភាព

អំពីក្រុមហ៊ុន ដាណន់ និង Dumex SuperGold Kid

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាតំណាងនៃសមិទ្ធផលដំណោះស្រាយអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលវិជ្ជមានដល់សុខភាពតាមរយៈអាហារ សម្រាប់អ្នកដែលត្រូវការជាចាំបាច់ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារមានអាយុដល់ ៩ឆ្នាំ។ សមិទ្ធផលរបស់យើង ដែលមានក្នុងប្រទេសកម្ពុជា រួមមានម៉ាកទឹកដោះគោកុមារក្នុងស្រុក និងក្រៅស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid៕ 

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T