របៀបសម្រកខ្លាញ់លើផ្ទៃមុខងាយៗ ដែលអ្នកអាចអនុវត្តតាម

//s9.kh1.co/05/0514905d28ec97c78ed9351591aa96afa084b378.jpg
យល់ដឹង

 ០៥-សីហា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

ការសម្រកគីឡូ កំពុងក្លាយជាគោលដៅបុរសនារីមួយចំនួន ដោយអ្នកខ្លះចង់ស្រកតាំងពីក្បាលដល់ចុងជើង ប៉ុន្តែអ្នកខ្លះទៀតចង់សម្រកតាមផ្នែកខ្លះៗនៃរាងកាយដូចជា ផ្ទៃមុខ ដើមដៃ ភ្លៅ ឬ ក ជាដើម។​ ការសម្រកខ្លាញ់លើផ្ទៃមុខ អាចជួយឲ្យផ្ទៃមុខរបស់យើងមើលទៅតូចជាមុន ធ្វើឲ្យបុរសនារីខ្លះមានទំនុកចិត្តចំពោះខ្លួនឯងជាងមុន។​

យល់ដឹង៖ ការសម្រកគីឡូ កំពុងក្លាយជាគោលដៅបុរសនារីមួយចំនួន ដោយអ្នកខ្លះចង់ស្រកតាំងពីក្បាលដល់ចុងជើង ប៉ុន្តែអ្នកខ្លះទៀតចង់សម្រកតាមផ្នែកខ្លះៗនៃរាងកាយដូចជា ផ្ទៃមុខ ដើមដៃ ភ្លៅ ឬ ក ជាដើម។​ ការសម្រកខ្លាញ់លើផ្ទៃមុខ អាចជួយឲ្យផ្ទៃមុខរបស់យើងមើលទៅតូចជាមុន ធ្វើឲ្យបុរសនារីខ្លះមានទំនុកចិត្តចំពោះខ្លួនឯងជាងមុន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ខាងក្រោមនេះជា វិធីសាស្ត្រជួយឲ្យអ្នកសម្រកខ្លាញ់លើផ្ទៃមុខបានជោគជ័យ៖

១. ធ្វើលំហាត់ប្រាណលើមុខ

ការធ្វើលំហាត់ប្រាណលើមុខ អាចជួយឲ្យសាច់ដុំថ្ពាល់និងផ្ទៃមុខរបស់អ្នកសកម្មជាងមុន និងឈានទៅរកការដុតជាតិខ្លាញ់។ មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណលើផ្ទៃមុខអាចធ្វើឲ្យសាច់ដុំមុខរបស់អ្នកតឹងណែនជាងមុន។​ អ្នកអាចប្រើប្រាស់ការធ្វើលំហាត់ប្រាណតាមវិធីងាយៗដូចជាញញឹមឲ្យធំ គឺវិធីសាស្ត្រ "X" និង ទាញមាត់ឲ្យក្លាយជាអក្សរ "O" វិញជាដើម។​

រូបភាពតំណាង
រូបភាពតំណាង

២. ធ្វើលំហាត់ប្រាណបែប Cardio

ការធ្វើលំហាត់ប្រាណបែប Cardio ដូចជា ដើរ ជិះកង់ រត់ ឬហែលទឹក ដែលសុទ្ធសឹងជាប្រភេទលំហាត់ប្រាណជួយឲ្យចង្វាក់បេះដូងដើរលឿន ដែលឈានដល់ការធ្វើឲ្យអ្នកសម្រកទម្ងន់ផ្ទៃរាងកាយទាំងមូល ដែលមួយផ្នែកនោះក៏អាចជួយដល់ផ្ទៃមុខអ្នកផងដែរ។​

រូបភាពតំណាង
រូបភាពតំណាង

៣. ផឹកទឹកឲ្យបានច្រើន

ទឹក ជាសារជាតិសំខាន់ណាស់សម្រាប់រាងកាយមនុស្សម្នាក់ៗ ហើយការផឹកទឹកឲ្យបានច្រើន អាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរជាងធម្មតា មានប្រសិទ្ធភាពដល់ការសម្រកខ្លាញ់។

៤. ផឹកគ្រឿងស្រវឹងឲ្យមានកំណត់

បើសិនអ្នកផឹកគ្រឿងស្រវឹងយូរៗម្ដង ក្នុងឱកាសពិសេស គឺមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែការផឹកគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬញឹកញាប់ អាចនឹងប្រឈមនឹងហានិភ័យនៃការឡើងទម្ងន់នៅត្រង់ក្បាលពោះ និង ផ្ទៃមុខ ជាដើម ដូច្នេះអ្នកត្រូវកាត់បន្ថយការផឹកគ្រឿងស្រវឹងបើសិនចង់ឲ្យផ្ទៃមុខស្លីមជាងមុន។​

រូបភាពតំណាង
រូបភាពតំណាង

៥. កាត់បន្ថយការញ៉ាំអាហារប្រភេទកាបូអ៊ីដ្រាត (អាហារថាមពល)

អាហារមួយចំនួនដែលមានជាតិស្ករខ្ពស់ដូចជា នំដុត, នំប្រៃ, ផាស្តា... ជាដើមសុទ្ធសឹងតែជាអាហារថាមពលមួយប្រភេទហៅថា Refined Carbs ឬកាបូអ៊ីដ្រាតអាក្រក់ មានតែជាតិស្ករ និងជាតិស្ករកៃច្នៃ ដែលធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់។​

៦. គេងឲ្យបានគ្រប់គ្រាន់

ការគេងជាសកម្មភាពដ៏សំខាន់ប្រចាំថ្ងៃនីមួយៗ ដើម្បីជួយបង្កើនអង្គចងចាំ ក៏ដូចជាជួយបំបាត់ស្ត្រេស ឬអាការៈតប់ប្រមល់។ បើសិនអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងចេះតែមានអារម្មណ៍ថាហត់នឿយ ថាឃ្លានខ្លាំង ដូច្នេះអ្នកមុខជាព្យាយាមញ៉ាំនេះញ៉ាំនោះហើយឈានទៅរកការឡើងគីឡូ។​

រូបភាពតំណាង
រូបភាពតំណាង

៧​. កាត់បន្ថយអាហារមានជាតិសូដ្យូម

ជាតិសូដ្យូមក្នុងរបបអាហារប្រចាំថ្ងៃភាគច្រើនគឺអំបិល ដែលអ្នកអាចដាក់វាចូលក្នុងអាហារជាច្រើន ហើយអំបិលក៏មាននៅក្នុងទឹកជ្រលក់ ជាដើម។ ការញ៉ាំសូដ្យូមច្រើនពេកអាចធ្វើឲ្យរាងកាយអ្នកហើម ឈានដល់ការហើមផ្ទៃមុខទៀតផង ដូច្នេះអ្នកត្រូវចាំបាច់កាត់បន្ថយបើចង់ស្រកខ្លាញ់លើផ្ទៃមុខ។​

៨. ញ៉ាំអាហារមានជាតិសរសៃ (Fiber)

អាហារដែលមានជាតិសរសៃជាអាហារ ដូចជាពពួក គ្រាប់ធញ្ញជាតិ, គ្រាប់បន្លែ, គ្រាប់រុក្ខជាតិ, ផ្លែឈើ, សណ្ដែក ជាដើម ។ វាធ្វើឲ្យយើងតឹងពោះនិងជួយឲ្យឆ្អែតបានយូរ ដូច្នេះបើសិនអ្នកញ៉ាំជាតិសរសៃច្រើន គឺអាចកាត់បន្ថយចំណង់ក្នុងការញ៉ាំអាហារមិនឈប់ឈរដែលធ្វើឲ្យឡើងទម្ងន់៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព healthline

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T