ភ្នំពេញ៖ មុននេះ តារាសម្ដែងស្រីសាច់សខ្ចីអ្នកនាង ទេព កញ្ញា បានបង្ហោះសារយ៉ាងសោកសៅ រៀបរាប់ពីអារម្មណ៍របស់នាង ខណៈស្វាមីជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជន និងហ្វេន រំជួលចិត្តនោះ គឺស្វាមីតារារូបនេះ ទទួលមរណភាពទាំងដែលមិនទាន់បានមកជួបប្រពន្ធកូនជាលើកចុងក្រោយ។ ក្នុងនោះដែរ អ្នកនាង ទេព កញ្ញា បាននិយាយថា៖
បងអើយបងហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមាត់បែបនេះ ? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេយើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចង់ចាំទង្វើរល្អរបស់បងជារាងរហូត សូមអោយបងបានទៅឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា។
ជាមួយគ្នានេះដែរ ពីក្រុមហ៊ុន ខ្មែរឡូត និងហ្វេន ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ និងសូមឲ្យស្វាមីតារារូបនេះបានទៅដល់ទីឋានដ៏ស្ងប់ផងចុះ៕
សូមទស្សនារូបភាពខាងក្រោម៖




