បរទេស៖ ខ្សែប្រយុទ្ធ Ousmane Dembele នឹងបដិសេធការផ្ទេរចេញពី Barcelona នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិសញ្ជាតិបារាំងរូបនេះនឹងឈានចូលដល់រយៈពេល ១២ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅឯកីឡដ្ឋាន Camp Nou ខណៈលោក Xavi បានប្តេជ្ញារក្សាគាត់ឱ្យនៅ ទឹកដីកាតាឡាន់បន្តទៀត តាមរយៈការផ្ដល់កិច្ចសន្យាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកតំណាងរបស់ Dembele បានកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប ដើម្បីបន្តការស្នាក់នៅ Barcelona ឲ្យបានលើសឆ្នាំ២០២៤ ។
Barcelona មានទំនុកចិត្តលើការបន្តកុងត្រាថ្មី ជាមួយកីឡាករវ័យ ២៦ឆ្នាំនៅក្នុងសប្តាហ៍ខាងមុខនេះ ខណៈដែល Barcelona កំពុងរៀបចំការប្រកួត ទេសចរណ៍ត្រៀមបើករដូវកាលនៅសហរដ្ឋអាមេរិក។

Dembele មានជម្រើសក្នុងការចាកចេញពីក្លឹបក្នុងតម្លៃ 50 លានអឺរ៉ូមុនដំណាច់ខែកក្កដា ប៉ុន្តែគាត់នឹងមិនស្តាប់សំណើពីក្លិបផ្សេងនោះទេ ទោះបីជាមានការចាប់អារម្មណ៍ពី Paris Saint-Germain ក៏ដោយ។
យោងតាមរបាយការណ៍ពី Marca បានឱ្យដឹងថា PSG មិនទាន់បានដាក់សំណើដេញថ្លៃជាផ្លូវការនោះទេ ខណៈ Dembele ក៏មិនមានបំណងចាកចេញពី Barcelona ផងដែរ៕