គាំងអស់អ្នកលេងបណ្ដាញសង្គម ខណៈ គឹម លីហ្សា បង្ហោះរូបនេះឡើង

//s9.kh1.co/17/172ab4043f3025a1368000ffa15a99e94b208ef7.png
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២៣ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ អ្នកនាង បានបង្ហោះរូបមួយសន្លឹក ធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំង អមជាមួយនឹងខេបសិនដ៏គួរឲ្យទាក់ទាញផងដែរ។​

កម្សាន្ត៖ ប្រិយមិត្តណាមិនស្គាល់ តារាសម្ដែងល្បីឈ្មោះ អ្នកនាង គឹម លីហ្សា ដែលកាលពីជាង១០ឆ្នាំមុន នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ បើទោះបីជា តារាសម្ដែងរូបនេះ បានឃ្លាតពីវិថីសិល្បៈក៏ពិតមែន ប៉ុន្ដែនាងនូវតែបង្ហាញវត្តមាននៅក្នុងបណ្ដាញសង្គមក្នុងនាមជាអ្នកអាជីវកម្មដ៏ជោគជ័យម្នាក់ និង ជានារីដ៏រឹងមាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារារូបនេះបានបង្ហោះរូប ធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំង អមជាមួយនឹងខេបសិនដ៏គួរឲ្យទាក់ទាញផងដែរ។​ នៅក្នុងនោះ នាងបានសរសេរថា ធ្វេីអ្វីតាមបេះដូងខ្លួនឯង​ កុំខ្វល់ពីក្បា.លអា.ណា​ មិនមែនសុំបាយគេសុីរ៉េ ព្រមជាមួយរូបផងដែរ។ 

  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា

អ្វីដែលធ្វើឲ្យគេនាំគ្នាផ្ដោតអារម្មណ៍នោះគឺ ក្មេងស្រីទាំង២នាក់ដែលឈរថតជាមួយនាង បែរជាត្រូវតារាស្រីរូបនេះកែរូប ទាញវៀចមុខវៀចមាត់អស់។ បើយើងយកខេបសិនមកប្រៀបគ្នាវិញ គឺត្រូវនឹងរូបភាពខ្លាំងណាស់ ដែលអ្នកនាង គឹម លីហ្សា​ ធ្វើអ្វីតាមបេះដូង មិនខ្វល់ពីទម្រង់មុខរបស់ក្មេងៗទាំងពីរវៀចអស់ឡើយ។ ហើយគួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការបង្ហោះលេងសើចប៉ុណ្ណោះ៕

  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា
  អ្នកនាង គឹម លីហ្សា
គឹម លីហ្សា
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/9b/9b666bfad8f5c45081fd8e66bfccbda1289bf979.png

សេចក្តីរីករាយជាប្រវត្តិសាស្ត្រកំពុងចងក្រងឡើងវិញនូវប្រវត្តិសាស្ត្ររបាំរបស់កម្ពុជា! "World Dance Colloseum Cambodia" បានបញ្ចប់ដោយជោគជ័យយ៉ាងធំធេងនៅផ្សារទំនើប Chip Mong 271 Mega Mall

 ១៩-សីហា-២០២៦ 
 ១ល្ងាច · ៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T