ផ្ទុះការសរសើរ! សាលារៀនមួយ ក្នុងខេត្តសៀមរាប បង្រៀនកូនសិស្ស លេងឧបករណ៍ភ្លេង និងច្រៀងយ៉ាងពីរោះ (មានវីដេអូ)

//s9.kh1.co/b9/b9d11d276f3d77f84b5151efdb34843d9e148682.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

ផ្ទុះការសរសើរ! សាលារៀនមួយ ក្នុងខេត្តសៀមរាប បង្រៀនកូនសិស្សក្មេងៗ លេងឧបករណ៍ភ្លេង និងច្រៀងយ៉ាងពិរោះ (មានវីដេអូ)។

សៀមរាប៖ កាលពីថ្មីៗនេះ មានមហាជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានផ្ទុះការសរសើរព្រោងព្រាត ដោយមានគណនី TikTok មួយមានឈ្មោះថា (កូនអ្នកសៀមរាប) បានបង្ហោះនូវវីដេអូមួយ ក្នុងសកម្មភាពអ្នកគ្រូ និងកូនសិស្សតូចៗ ហាត់លេងភ្លេង រួមទាំងបានបកស្រាយចម្រៀងរួមគ្នា យ៉ាងពិរោះតែម្ដង ជាមួយបទចម្រៀង មានចំណងជើងថា (ប្រាសាទអង្គរ) ដែលស្ថិតនៅក្នុង សាលារៀនបឋមវត្តបូព៌ ខេត្តសៀមរាបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាក់ស្ដែង នៅក្នុងវីដេអូនោះ បានឃើញថា ក្មេងទាំងអស់ គឺពិតជាពូកែខ្លាំងមែនទែន ដែលមានចិត្តស្រឡាញ់ ហាត់លេងឧបករណ៍តន្រ្ដី យ៉ាងយកចិត្តទុកដាក់ ធ្វើបានយ៉ាងល្អ ហើយការបង្រៀនតន្រ្ដី ទៅកាន់កូនសិស្សនេះដែរ គឺសម្រាប់យកមកលេង នៅពេលណាមានភ្ញៀវ មកសាលារៀន ឬក៏មានកម្មវិធីផ្សេងៗ និងទៅលេងនៅកម្មវិធីផ្សេងទៀត នៅខាងក្រៅសាលាជាដើម។

រូបភាព
រូបភាព

ទន្ទឹមគ្នានេះដែរ ក៏បានធ្វើឲ្យមហាជន លាន់មាត់ស្ងើចសរសើរមិនដាច់ពីមាត់ ជាមួយអារម្មណ៍ រំភើប​ រីករាយ មានមោទកភាពយ៉ាងខ្លាំង និងគួរឲ្យស្រឡាញ់ខ្លាំង នៅពេលឃើញក្មេងៗ ជាសិស្សសាលា លេងតន្រ្ដីបែបនេះ ដែលនោះពិតជាទំពាំងស្នងឫស្សី របស់ប្រទេសមែន រួមទាំងសរសើរដល់ទឹកចិត្តលោកគ្រូ អ្នកគ្រូ ដែលមានក្រៅម៉ោងសម្រាប់បង្រៀនតន្រ្ដី ទៅដល់កូនសិស្សក្មេងៗ ព្រោះសកម្មភាពនេះ គឺជាគំរូដ៏ល្អមួយរបស់សាលារៀន និងក្មេងៗចាប់យកតន្រ្ដី មកលេងកម្សាន្ដ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជនថែមទាំង គាំទ្រចង់ឲ្យសាលារៀនទាំងអស់ ទូទាំងប្រទេសកម្ពុជា មានបង្រៀនបែបនេះទៀតផង៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
@krongsiemreapangkor

វគ្គសាលាបឋមសិក្សាវត្តបូព៌ហាត់ភ្លេង ( សៀមរាប )

♬ original sound - កូនអ្នកសៀមរាប
វីដេអូ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T