កម្សាន្ត៖ ជាការពិតណាស់ Louis Vuitton ដែលត្រូវបានគេស្គាល់ថា LV គឺជាប៊្រេនកាបូបដ៏ល្បីល្បាញនៅក្នុងពិភពលោក ដែលវាបង្ហាញពីភាពលេចធ្លោរ តម្លៃខ្ពស់ ថ្លៃថ្នូរ របស់អ្នកប្រើប្រាស់។ ម៉ាកកាបូបមួយនេះ កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម ក្រោយពីបានផលិតកូនកាបូបថ្មីមួយ មើលនឹងភ្នែកទទេមិនចង់ឃើញនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក កាបូបម៉ូតថ្មីមួយនេះ បានធ្វើឲ្យមនុស្សម្នារហួសចិត្តជាខ្លាំង ដោយវាមិនអាចដាក់អ្វីបាននោះទេ ក៏ព្រោះតែមានទំហំតូចជាងគ្រាប់អំបិលទៅទៀត។ ប៉ុន្ដែយោងតាមប្រភពបានឲ្យដឹងថា វាត្រូវបានលក់ដាច់ក្នុងតម្លៃនឹកស្មានមិនដល់ នោះគឺ ៦៣៧៥០ ដុល្លារឯណោះ។

បើក្រឡេកមកមើលពីភាពទាក់ទាញនៃកាបូប LV នេះវិញ វាមានទំហំត្រឹមតែ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្ រតែប៉ុណ្ណោះ។ លើសពីនោះ កូនកាបូបប្រណិតមួយនេះ មានពណ៌បៃតងខ្ចី បើយើងយកកែវពង្រីកមកមើល យើងនឹងឃើញ ម៉ូតអក្សរ LV និង ក្បាច់រចនាផ្សេងៗនៅលើកូនកាបូបមួយនោះជាមិនខាន៕



