កម្សាន្ដ៖ ជឿជាក់ថា មហាជន និងបងប្អូនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ពិតប្រាកដជាបានស្គាល់រួចមកហើយ អំពីកិត្តិនាមរបស់លោកយាយ Baba Vanga សញ្ជាតិប៊ុលហ្គារី ដែលគ្រប់គ្នាបានស្គាល់លោកយាយថា ជាអ្នកដែលអាចទស្សទាយទុកមុន មុននឹងលោកយាយលាចាកលោក កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ១៩៩៦ នូវព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងកើតឡើង នៅក្នុងថ្ងៃអនាគត ចំពោះប្រទេសមហាអំណាច និងប្រទេសមួយចំនួនទៀត ក្នុងពិភពលោក ប៉ុន្ដែរឿងកាន់តែអស្ចារ្យ ធ្វើឲ្យគ្រប់គ្នា បើកភ្នែកធំៗ និងស្រឡាំកាំងនោះ គឺគ្រប់ហេតុការដែលលោកយាយ Baba Vanga ទស្សទាយនោះ គឺពិតជាច្បាស់ ត្រឹមត្រូវ ហើយបានកើតឡើងទាំងអស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង ដូចដែលមហាជន បានដឹងអ៊ីចឹង ថាលោកយាយពិការភ្លឺទាំងសងខាង Baba Vanga បានធ្វើឲ្យពិភពលោក ពិតជាស្ងើចសរសើរចំពោះ លោកយាយជាខ្លាំង ព្រោះថារឿងដែលលោកយាយ ទស្សទាយសុទ្ធសឹងតែបានកើតឡើងទាំងអស់ នៅក្នុងអនាគត ហើយពិភពលោក កាន់តែស្ងើចសរសើរ និងកាន់តែព្រឺសម្បុរទៀតនោះ ងាកមកអ្នកផលិតរឿងភាគតុក្កតា The Simpsons លោក Matt Groening ដែលផលិតរឿងភាគតុក្កតា ក្នុងមួយភាគៗ បើអ្នកទស្សនាចេះសង្គេតនោះ គឺរឿងភាគតុក្កតានេះ បានឆ្លុះបញ្ចាំង ការពិតដូចដឹងមុនអ៊ីចឹង ខ្លាំងជាងលោកយាយ Baba Vanga ទៅទៀត ដែលនឹងកើតឡើងនៅ ក្នុងថ្ងៃអនាគតមុនដូចគ្នា ព្រោះរឿងភាគតុក្កតានេះ នីមួយៗសុទ្ធតែលេងមុននឹងរឿងទាំងអស់នោះ កើតឡើងពិតប្រាកដក្នុងថ្ងៃអនាគត ពោល រឿងខ្លះក្នុងជីវិតពិត គឺបានកើតឡើងរួចមកហើយ។

ជាមួយគ្នានេះដែរ អ្នកទស្សនាចាប់ផ្ដើមសង្គេត ហើយថាវាបានកើតឡើងជាការពិតមែន ព្រោះរឿងទាំងអស់នោះ គឺផលិតមុនហេតុការ ដែលបានកើតឡើងពិតប្រាកដ ហើយគ្រប់គ្នាបាននាំគ្នាគិតថា អ្នកផលិតរឿងភាគតុក្កនេះ លោក Matt Groening ថាជាមនុស្សឆ្លងពីអនាគត ជាអ្នកបង្កើត។ ខណៈនេះ យើងនឹងបង្ហាញប្រិយមិត្ត នៅចំណុចមួយចំនួន ដែលអ្នកផលិតតុក្កតានេះ ផលិតមុនពេល ហេតុការទាំងអស់នោះកើតឡើង រួមទាំងចំណុចតូចៗជាច្រើនទៀត ទាំងការលិចនាវាមុជទឹក និងការបាក់លិចកប៉ាល់ Titanic មេរោគ Zombie និងចំណុចជាច្រើនទៀត ក៏កើតមាននៅក្នុងរឿងតុក្កតា The Simpsons ដែរ។


១. នៅក្នុងឆ្នាំ២០០០ តុក្កតា The Simpsons បានចេញភាគមួយថាលោក Donald Trump ជាប់ឈ្មោះជាប្រធានាធិបតី នៅសហរដ្ឋអាមេរិក ពោលនៅក្នុងឆ្នាំ២០១៥ លោក Donald Trump ពិតជាបានជាប់ជាប្រធានាធិបតីមែន ហើយ The Simpsons និងទស្សទាយម្ដងទៀតថា អតីតប្រធានាធិបតីរូបនេះ នឹងជាប់ឈ្មោះជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។

២. ចំណែកឯ បញ្ហាជំងឺរាតត្បាត កូវីដ-១៩ គឺតុក្កតានេះ បានលេងឆ្លុះបញ្ចាំងតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយវាបានក្លាយមកជាការពិត នៅក្នុងឆ្នាំ២០១៩។



៣. នៅក្នុងឆ្នាំ២០០៣ តុក្កតានេះ បានចេញភាគ ជិះទៅបុករទេះរបស់ម្ចាស់ក្សត្រិយ៍ Elizabeth ក្រឡាប់ ហើយនៅលើរទេះនោះ គេបានបិទជាមួយក្រដាសមួយសន្លឹក បើពិនិត្យមើលទៅ ក្នុងក្រដាសនោះ គេបានសរសេរ ៨.៩.២០២២ គឺថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែលជាក់ស្ដែងថ្ងៃខែឆ្នាំនោះ គឺជាពេលវេលាសោយទិវង្គត របស់ម្ចាស់ក្សត្រិយ៍ Elizabeth។


៤. តុក្កតានេះ ចេញភាគមួយ ដែលបង្ហាញពីការផ្ទុះ នៅប្រទេសលីបង់ គឺពេលនោះផ្ទុះឃ្លាំងផ្ទុកសារធាតុគីមី ដែលបានកើតឡើង នៅក្នុងឆ្នាំ២០២០។


៥. នៅក្នុងឆ្នាំ២០០៣ តុក្កតានេះបានចេញភាគមួយ បង្ហាញពីការលោក Kobe Bryant ជាម្ចាស់ជើងឯកបាល់បោះ ដែលបានផ្ទុះយន្ដហោះ ហើយនៅក្នុងឆ្នាំ២០២០ កីឡាកររូបនេះ ពិតជាបានផ្ទុះយន្ដហោះ បា.ត់.ប.ង់.ជី.វិ.ត ពិតប្រាកដមែន។



៦. តុក្កតា The Simpsons បានចេញភាគ មានផ្ទុះសត្វចង្រឹតយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីក្រុង ហើយជាក់ស្ដែងគឺវាបានកើតឡើងពិតប្រាកដមែន នៅក្នុងទីក្រុង Nevada សហរដ្ឋអាមេរិក ដែលចំណុចនេះ លោកយាយBaba Vanga ក៏បានទស្សទាយឃើញ ដូចគ្នាផងដែរ។



៧. នៅត្រង់ភាគមួយ ដែលតុក្កតានេះ ចេញភាគមួយ ស្ទូចបានត្រីភ្នែក៣ ហើយគឺគេពិតជារកបានត្រីមានភ្នែក៣ ពិតប្រាកដមែន។


៨. នៅក្នុងឆ្នាំ១៩៩៥ តុក្កតានេះ បានចេញភាគ មាននាឡិកា Smart Watch ហើយអ្វីដែលជាការពិតទៀតនោះ គឺនាឡិកានេះ គឺត្រូវមានវត្តមាន នៅក្នុងឆ្នាំ២០១៤។

