ភ្នំពេញ៖ ខណៈពេលនេះ បវរកញ្ញា Miss Teen International ថៃ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជាមួយកម្មវិធី Miss Teen International ដែលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ បវរកញ្ញាយុវវ័យអន្តរជាតិថៃ នាងពិតជារួសរាយ ហើយថែមទាំងមានសម្រស់ស្រស់សោភា លេចធ្លោតែម្ដង។ជាពិសេសនាងបានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ស្របពេលបានមកចូលរួមប្រកួតនៅប្រទេសកម្ពុជាដូច្នេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Teen International នឹងធ្វើឡើងនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣។ ហើយថ្ងៃវគ្គប្រកួតបឋមគឺនៅថ្ងៃទី១៨ ខែមិថុនា និងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីតាំង អ៉ីអនម៉លសែនសុខ ជាន់ទី៣៕


