ស្អាតដូចឋានសួគ៌ ទិដ្ឋភាពដ៏ល្អប្រណីតក្នុងថ្ងៃរៀបការ កូនស្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន យប់មិញ

//s9.kh1.co/2f/2f93e08e3d658a0a80f98a76ab545508ca13394c.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

រោងការដ៏ល្អប្រណីតពាក់កណ្ដាលឆ្នាំ២០២៣ រៀបចំឡើងយ៉ាងស្រស់ស្អាត ពោរពេញដោយផ្កា។

ភ្នំពេញ៖ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ គេដឹងថាជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រី ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង។ ដោយពិធីមង្គលការនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមជាខ្លាំង ខណៈរៀបចំពិធីយ៉ាងធំអធិកអធម ហើយដេគ័រទីកន្លែងយ៉ាងស្អាតប្លែកផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគគ្នានេះដែរ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រី ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមផងដែរ។ 

លើសពីនេះទៅទៀត បើការទៅមើលកម្មវិធីពេលល្ងាចដែលធ្វើឡើងកាលពីម្សិលមិញនេះ គឺពិតជាធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គម លាន់មាត់សរសើរពីទិដ្ឋភាពទាំងមូលគ្រប់ៗគ្នា។ ខណៈការរៀបចំដេគ័រ គឺស្រស់ស្អាតប្លែក ហើយប្រណីតភាពដូច្នេះ ម្យ៉ាងទោះបីប្រើផ្កាមិនច្រើនពណ៌ តែមើលទៅពិតជាស្អាត ហើយទាក់ទាញក្រសែភ្នែកមហាជនខ្លាំង។ មិនតែប៉ុណ្ណោះ កូនកំលោះ និងកូនក្រមុំ ក៏ស្រស់ស្អាត ស្រស់សង្ហាទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T