ល្បិចថ្មីចែស ជនសង្ស័យ២នាក់ បន្លំខ្លួន ស្លៀកឯកសណ្ឋានបុគ្គលិកអង្គការ ចូលផឹកកាហ្វេ អ្នកលក់ភ្លេចខ្លួន លួចយកលុយអស់

//s9.kh1.co/d8/d88551b55401a4c8e9a7f8f47fe1bdd28b1d91f8.jpg
សង្គម

 ០១-មិថុនា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ល្បិចថ្មីចែស! ជនសង្ស័យ២នាក់ បន្លំខ្លួន ស្លៀកឯកសណ្ឋានបុគ្គលិកអង្គការ ចូលផឹកកាហ្វេ អ្នកលក់ភ្លេចខ្លួន លួចយកលុយអស់។

ឧត្តរមានជ័យ៖ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក មានហេតុការណ៍មួយកើតឡើង ដោយស្រ្ដីជាអាជីវករ លក់ដូរម្នាក់ មានឈ្មោះថា ហ៊ិន ខេមរា ត្រូវបានជនសង្ស័យពីរនាក់ ស្លៀកពាក់ឯកសណ្ឋាន ជាបុគ្គលិកអង្គការ បានជិះម៉ូតូមួយគ្រឿង គ្នាពីរនាក់ ចូលមកផឹកកាហ្វេ នៅកន្លែងរបស់ស្រី្ដជាអ្នកលក់រូបនោះ ដែលមានទីតាំងស្ថិតនៅ ភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈស្រ្ដីរូបនោះភ្លេចខ្លួនបន្ដិច ក៏ត្រូវបានជនសង្ស័យ ទាំងពីររូបនោះ លួចយកលុយ នៅក្នុងកន្រ្ដករបស់ស្រ្ដីអ្នកលក់នោះ អស់ប្រាក់២លាន ១០ម៉ឺនរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រ្ដីជនរងគ្រោះ
ស្រ្ដីជនរងគ្រោះ

ដោយឡែក យោងទៅតាមការរៀបរាប់ ពីស្រ្ដីអាជីវករលក់ដូរនោះ ត្រូវបានឲ្យដឹងថា មុនកើតហេតុមានជនសង្ស័យពីររូបនោះ បានជិះម៉ូតូមកផឹកកាហ្វេ នៅតូបរបស់គាត់ ដោយស្ថិតក្នុងសម្លៀកបំពាក់ជា បុគ្គលិកអង្គការ រួចមកជនសង្ស័យទាំង២នាក់នោះ បានសួរនាំគាត់ថា មានបងប្អូនជនពិការទេ​​ ពេលនោះដែរ ស្រ្ដីអ្នកលក់ក៏បានឆ្លើយតបវិញថា​ អ្នកនៅក្នុងភូមិរបស់គាត់ ប្រហែលជាមានបងប្អូនជនពិការដែរ រួចមក ខណៈនោះ ក៏មានគ្នាជនសង្ស័យម្នាក់សុំទៅបន្ទប់ទឹក ហើយម្នាក់ទៀត នៅសួរនាំគាត់បន្ដ។

លើសពីនេះ ជនសង្ស័យដែលនៅសួរនាំគាត់នោះ បានឲ្យគាត់និយាយទូរស័ព្ទ ពេលនោះស្រី្ដរូបនោះក៏បានដើរចេញបន្ដិចដើម្បីនិយាយទូរស័ព្ទ ដោយគាត់និយាយភ្លេចខ្លួនបន្ដិច ជនសង្ស័យម្នាក់នោះ បានប្រទះឃើញកន្រ្ដក លុយនៅលើតុដាក់ចោល ក៏បានឆ្លៀតឱកាសលូកយកលុយនោះ រួចហៅគ្នីគ្នារបស់ខ្លួនម្នាក់ទៀត ឡើងម៉ូតូជិះចេញទៅយ៉ាងលឿន គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាពតែម្ដង ខណៈពេលនោះស្ដ្រីជាជនរងគ្រោះ ក៏បានស្រែកថាចោរដែរ តែគ្មានអ្នកជួយ ព្រោះតែទីតាំងតូបរបស់គាត់នោះស្ងាត់។

ជនសង្ស័យ
ជនសង្ស័យ

គួរបញ្ជាក់ផងដែលថា ទឹកប្រាក់២លាន ១០ម៉ឺនរៀលនោះ ស្រ្ដីជាអាជីវករ ទើបតែខ្ចីពីអង្គការ ២លានរៀល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថាយកទៅសងថ្លៃជួលអាត្រាក់គេភ្ជួរដី រីឯ១០ម៉ឺនរៀលនោះ ជាលុយគាត់លក់ដូរបាន ដែលមិនទាន់បានយកទៅសងគេផង បែរជាមកជួបរឿងបែបនេះទៅវិញ។ បន្ទាប់មក​ ស្រ្ដីរងគ្រោះក៏បានទៅរាយការណ៍ ទោសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះមកសាកសួរ និងបច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយបានឆែកមែកកាំមេរ៉ាសុវត្ថិភាព បានកំណត់មុខមាត់ភិនភាគយ៉ាងច្បាស់លាស់ ដើម្បីឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំងអស់នោះ មកចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕

ប្រភព៖ Fresh News 

សូមទស្សនារូបភាពខាងក្រោម៖

ស្រ្ដីជនរងគ្រោះ
ស្រ្ដីជនរងគ្រោះ
ទីតាំងតូប​ របស់ស្រ្ដីជនរងគ្រោះ
ទីតាំងតូប​ របស់ស្រ្ដីជនរងគ្រោះ
ជនសង្ស័យ
ជនសង្ស័យ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T