អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្លិប Chelsea កីឡាករ Mason Mount ត្រូវបានគេរាយការណ៍ថា បានយល់ព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មក Manchester United ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Mount នៅសេសសល់កុងត្រាជាមួយ Chelsea តែមួយរដូវកាលទៀតតែប៉ុណ្ណោះ ខណៈ ការពិភាក្សាលើកុងត្រាថ្មីពុំទាន់ធ្វើឡើងនៅឡើយទេ ក្នុងនោះភាគីខាង Chelsea ត្រូវបានគេដឹងថាមិនចង់បាត់បង់កីឡាករសញ្ជាតិអង់គ្លេសខាងលើដោយមិនទទួលបានប្រាក់អ្វីទាល់តែសោះឡើយ។
ក្នុងនោះបើយោងតាមការចុះផ្សាយរបស់ The Telegraph បានលើកឡើងថា មានក្រុមជាច្រើននៅក្នុងក្របខណ្ឌ Premier League ដែលចង់បាន Mount ប៉ុន្តែ នៅពេលនេះ Man UTD ត្រូវបានគេដឹងថាបានយកឈ្នះក្នុងការប្រជែងយក Mount មករួមក្រុម ដោយសមីខ្លួនបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកីឡដ្ឋាន Old Trafford ហើយនៅឡើយតែភាគីក្លិបចរចារលើតម្លៃផ្ទេរតែប៉ុណ្ណោះ៕

ប្រភព៖ metro