បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា កំពុងដាក់ផែនការគោល ក្នុងការនាំយកវីរបុរស Lionel Messi ត្រឡប់មកវិញនៅរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលជារឿងលំបាកបំផុតនៅពេលនេះសម្រាប់ក្រុមរបស់លោក Xavi គឺពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ ដែលបញ្ហានេះគឺធ្វើឱ្យ Barca មានភាគរយតិចណាស់ក្នុងការយកខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំត្រឡប់មកទឹកដី Camp Nou វិញបាន។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់កាសែត បារាំង L'Equipe បានឱ្យដឹងថា Barcelona និងក្លិប Miami របស់លោក David Beckham គឺបានពិភាក្សាគ្នាជុំវិញការទិញ និងខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះ។
Barcelona មានបំណងចង់ឱ្យក្លិប Miami ចុះកុងត្រាយក Messi ពី Paris Saint-Germain នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន ហើយបន្ទាប់មកពួកគេនឹងធ្វើការខ្ចីជើងយកខ្សែប្រយុទ្ធរូបនេះបន្តក្នុងកុងត្រារយៈពេល ១៨ ខែ លុះកុងត្រារបស់ភាគីអស់សុពលភាព ចុងក្រោយ Messi នឹងអាចទៅលេងនៅ Miami បាននៅក្នុងចុងបញ្ចប់នៃអាជីពរបស់គាត់។
ដូច្នេះតាមរយៈវិធីសាស្ត្រនេះ គឺភាគីទាំង ២ មានផលចំណេញទាំងសងខាង ពោលគឺ Barca អាចយកបាន Messi ដោយមិនជាប់បម្រាមច្បាប់ហិរញ្ញវត្ថុ ហើយចំណែក Miami វិញដែលចិញ្ចឹមចិត្តចង់បាន Messi យូរហើយនោះ ក៏ពួកគេអាចទទួលយកបានខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះផងដែរ៕
ប្រភព៖ Sportskeeda