Mbappe បានប្រាប់ប្រធានក្លិប PSG ថា គេចង់ឲ្យក្រុមបន្តកុងត្រាដល់កីឡាកររូបនេះ

//s9.kh1.co/a9/a9b350526153f6640bc4347872ee309e56b5e346.jpg
កីទ្បា

 ៣១-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

Mbappe បានប្រាប់ប្រធានក្លិប PSG ថា គេចង់ឲ្យក្រុមបន្តកុងត្រាដល់កីឡាកររូបនេះ

បារាំង៖ កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា កំពុងរំអុកប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ឲ្យបន្តកុងត្រាថ្មីដល់ កីឡាករ Sergio Ramos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe និង Sergio Ramos
កីឡាករ Kylian Mbappe និង Sergio Ramos

ជាការពិតណាស់ Ramos បានចាកចេញពី Real Madrid ដើម្បីផ្លាស់មកកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០២១ ខណៈ កិច្ចសន្យារបស់គេនៅសេសសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងអស់សុពលភាពហើយ ដូច្នេះប្រសិនបើភាគីទាំងពីរពុំបានពិភាក្សាលើកុងត្រាថ្មីទេ មានន័យថាខ្សែការពារសញ្ជាតិអេស្ប៉ាញខាងលើអាចចាកចេញបានដោយគ្មានតម្លៃខ្លួនក្រោយចប់រដូវកាលនេះ។

ក្នុងនោះបើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Mbappe មិនចង់ឲ្យ Ramos ចាកចេញពី PSG ឡើយ ក៏ព្រោះតែគេយល់ឃើញថាវត្តមានរបស់ Ramos បានធ្វើឲ្យការជជែកគ្នាក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់មានភាពល្អប្រសើរឡើង ខណៈ រូបគេក៏ត្រូវបានគេដឹងថាបានទាក់ទងប្រធានក្លិបឲ្យផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារវ័យ ៣៥ឆ្នាំរូបនេះផងដែរ៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T