សម្ដេច តេជោ ប្រកាសថា ព្រឹត្តិការណ៍បើក និង បិទ អាស៊ានប៉ារ៉ាហ្គេម មិនចាញ់ស៊ីហ្គេមទេ

//s9.kh1.co/bd/bdaafca582a910a9a968fe2a7efe6884f7b39d64.png
សង្គម

 ៣១-ឧសភា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា ព្រឹត្តិការណ៍បើក និង បិទ ប៉ារ៉ាហ្គេម ក៏មិនចាញ់ព្រឹត្តិការណ៍ បិទ និង បើកស៊ីហ្គេមនោះដែរ។

កម្សាន្ត៖ ជាការពិតណាស់ ការបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ បាបបញ្ចប់ រួចរាល់កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ឈានដល់ថ្ងៃបើកព្រឹត្តិការណ៍បើក អាស៊ានប៉ារ៉ាហ្គេម លើកទី១២ម្ដង ដែលនឹងប្រារព្ធការបើក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅឯពហុកីឡាដ្ឋានជាតិមរតកតេជោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាមួយគ្នានេះ អាស៊ានប៉ារ៉ាហ្គេម គឺជាបណ្ដុំកីឡាច្រើនប្រភេទ ដែលពួកបងប្អូនជនពិការជាកីឡាករប្រកួតគ្នា យកមេដាយ ដែលចូលរួមដោយកីឡាករអត្តពលិកមកពីបណ្ដាប្រទេសនានាក្នុងអាស៊ាន។ មិនតែប៉ុណ្ណោះ​ សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា ព្រឹត្តិការណ៍បើក និង បិទ ប៉ារ៉ាហ្គេម ក៏មិនចាញ់ព្រឹត្តិការណ៍ បិទ និង បើកស៊ីហ្គេមនោះដែរ។

រូបភាព
រូបភាព

លើសពីនោះ សម្ដេច បន្ដទៀតថា ការបើកព្រឹត្តិការណ៍លើកនេះ នឹងត្រូវបាញ់កាំជ្រួចលើសព្រឹត្តិការណ៍ស៊ីហ្គេមទៅទៀត ដើម្បីជាការលើកទឹកចិត្ត គាំទ្រ ដល់បងប្អូនកីឡាករជនពិការទាំងអស់ ឲ្យខិតខំប្រឹងប្រែងប្រកួតនាំយកជ័យជម្នះជូនជាតិ​ ដោយលើកឡើងថា ពិការរាងកាយ តែមិនពិការចិត្ត ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
@kampuchea_thmey_daily សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ព្រឹត្តិការណ៍បើក និងបិទកីឡាប៉ារ៉ាហ្គេម មិនចាញ់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ #hunsen #aseanparagames #kampucheathmey ♬ original sound - Kampuchea Thmey Daily
វីដេអូ
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/74/74c2a78ecb69d26e06f1dae4f68230ebb68b5096.jpg

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

 ០៩-ឧសភា-២០២៥ 
 ២ល្ងាច · ១៦ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T