កម្សាន្ត៖ ជាការពិតណាស់ ប៉ុន្មានថ្ងៃនេះ ផ្ទុះការភ្ញាក់ផ្អើលនៅក្នុងបណ្ដាញអ៉ិនធើណែតទៅលើរឿង តារារ៉េបដ៏ល្បីល្បាញ លោក វណ្ណដា បែកធ្លាយមុខគូស្នេហ៍វ័យក្មេង។ នៅក្នុងនោះ ហ្វេនៗនាំគ្នាស៉ើបរកឃើញថា នារីម្នាក់នេះ ធ្លាប់ទៅ Penthouse របស់ វណ្ណដា និង សង្ស័យថា បានដើរលេងជាមួយគ្នាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ហ្វេនក៏បានរកឃើញតម្រុយជាបន្ដបន្ទាប់ ដើម្បីបញ្ជាក់ថា ខាងស្រី ពិតជាត្រូវជាគូស្នេហ៍នឹងតារាប្រុសរបស់ខ្លួនពិតមែន។ លើសពីនេះ គេបានប្រទះឃើញ កញ្ញារូបស្រស់រូបនេះ បានចូលរួមថត MV នៅក្នុងបទ Hanuman Night ដែលនាងបានអង្គុយបន្លំៗជាមួយអ្នកគាំទ្រ។

បន្ទាប់ពីរកឃើញបែបនេះហើយ កាន់តែធ្វើឲ្យហ្វេនគិតទៀតថា អាយដលខ្លួន និង កញ្ញារូបនេះ ប្រហែលជាទាក់ទងគ្នាយូរដែរហើយ។ ជាពិសេស នារី ដែលត្រូវគេសង្ស័យច្បាស់ថា ជាសង្សាររបស់ វណ្ណដា រូបនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ នាងក៏ចេះធ្វើម្ហូបថែមទៀត។


