ស្អាតទាំងបងទាំងប្អូន បងប្រុស គង់ ច័ន្ទណារីយ៉ា ឈ្នះវគ្គRUNWAY ក្នុងកម្មវិធី​ROAD 2 THE STAR

//s9.kh1.co/77/7776d0ba64f03ddd305700274aecb7b28a82fd81.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៣ ១ល្ងាច · ៦ ថ្ងៃមុន

ពូកែទាំងបងទាំងប្អូន ថ្មីៗនេះលេចមុខបងប្រុសបង្កើត គង់ ច័ន្ទណារីយ៉ា ចូលរួមប្រកួត Road 2the Star។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ថ្មីៗនេះប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញា គង់​ ច័ន្ទណារីយ៉ា ទើបតែប្រកួតឈ្នះជ័យលាភីឯកលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen Global 2023។ ពិតណាស់ បន្ទាប់ពីប្រកួតឈ្នះក្លាយជាបវរកញ្ញាប្រចាំកម្មវិធីលំដាប់អន្តរជាតិរួច មានមហាជនជាច្រើន បានសាទរទៅកាន់នាងគ្រប់គ្នាតែម្ដង។ 

ជាមួយគ្នានេះដែរ រឿងដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ថ្មីៗនេះគេដឹងថាបងប្រុសកញ្ញា គង់ ច័ន្ទណារីយ៉ា បានលេចមុខចូលរួមប្រកួតក្នុងកម្មវិធី Road 2The Star ដែលជាកម្មវិធីមួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំនាក់មហាជន ជាពិសេសយុវវ័យផ្ទាល់តែម្ដង។ 

លើសពីនេះទៅទៀត ពីមួយវគ្គទៅមួយវគ្គ គេឃើញបងប្រុសកញ្ញា គង់ ច័ន្ទណារីយ៉ា ដែលមានឈ្មោះ​ គង់​ ច័ន្ទរស្មី ពិតជាបញ្ចេញសមត្ថភាពបានយ៉ាងល្អគ្រប់វគ្គតែម្ដង។ ម្យ៉ាងវិញទៀត អំឡុងពេលប្រកួតដល់សប្ដាហ៍ទី៥ គេដឹងថាបេក្ខភាព គង់ ច័ន្ទរស្មី បានឈ្នះលើវិញ្ញាសារRunway និងទទួលបានផ្កាយមួយពីកម្មវិធី ហើយអាចបន្តទៅប្រកួតវគ្គក្រោយទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
Som San
S.S

អត្ថបទទាក់ទង

Copyright Mediaload