អាជីវករក្នុងផ្សារទាំងអស់ កំពុងភ័យព្រួយ ខណៈផ្សារស្ងាត់ជ្រងំ គ្មានភ្ញៀវចូលទិញ

//s9.kh1.co/e0/e0e3dfb9252eae947d4155cac7e452e6cd816538.jpg
សង្គម

 ២៦-ឧសភា-២០២៣ ៩ព្រឹក · ៦ ថ្ងៃមុន

ខណៈមុខរបរលក់តាមអនឡាញជោគជ័យ ប៉ុន្តែងាកមកមើលក្នុងផ្សារវិញ បែរជាមិនសូវកាក់កបនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អាចនិយាយបានថា ផ្សារជាកន្លែងមួយបណ្ដុំលក់របស់របរគ្រប់ប្រភេទ ម្យ៉ាងតាមផ្សារនីមួយៗ តែងមានអតិថិជនចូលច្រើនកុះករតែម្ដង។ លើសពីនេះទៅទៀត អាជីវករជាច្រើនពិតជារីករាយ ខណៈពេលឃើញអតិថិជនចូលផ្សារច្រើន ហើយជួយទិញទំនិញខ្លួននោះ។ 

ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញមនុស្សជាច្រើន ងាកមកប្រកបរបរលក់ដូរតាមអនឡាញ ព្រោះវាងាយស្រួលជាងលក់ដូរនៅផ្សារ។ ម្យ៉ាងមុខរបរលក់តាមអនឡាញ ទោះនៅផ្ទះក៏អាចលក់ដូរបានដែរ។ មិនតែប៉ុណ្ណោះ អតិថិជនភាគច្រើន ចូលចិត្តទិញទំនិញដែលខ្លួនត្រូវការតាមរយៈអនឡាញ ជាងដើរចូលផ្សារទិញដោយផ្ទាល់។ 

ក្នុងនោះដែរ ថ្មីៗនេះគេបានឃើញ បានឮអាជីវករលក់ក្នុងផ្សារជាច្រើនកំពុងរអ៊ូរទាំ ខណៈមិនមានភ្ញៀវចូលផ្សារច្រើនដូចពេលមុននោះទេ។ ហើយគេបានឃើញថា មិនមានត្រឹមផ្សារមួយនោះទេដែលស្ងាត់ភ្ញៀវ គឺមានផ្សារជាច្រើនហាក់ស្ងាត់ជ្រងំ មានតែអ្នកលក់ប៉ុន្តែមិនសូវមានអ្នកទិញ៕ 

ប្រភពរូប៖ ម៉ៅ ម៉ារីយ៉ា

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

Copyright Mediaload