កម្សាន្ដ៖ រឿងរ៉ាវចម្រូងចម្រាសគ្នា រវាងគ្រួសាររបស់ តារាចម្រៀងប្រុសលោក ហ្សូណូ ជាមួយនឹងអតីតភរិយា កាន់តែកំពុងក្ដៅគគុកពេញបណ្ដាញសង្គម នូវបញ្ហាដែលអតីតភរិយារបស់លោក តែងតែបង្ហោះសារនៅក្នុង គណនីហេ្វសប៊ុកផ្ទាល់ខ្លួនរបស់នាង និងផ្ដល់កិច្ចសម្ភាសផ្សេងៗ ថាលោកមិនមានទំនួលខុសត្រូវភាពជាឪពុក មិនខ្វាយខ្វល់ ទុកឲ្យអតីតប្រពន្ធ និងកូនលំបាករហូតមកជាហូរហែរ តែបើទោះបីជាខំនិយាយបកអាក្រាតយ៉ាងណា ក៏តារាចម្រៀងប្រុសរូបនេះ ហាក់បីព្យាយាមស្ងៀមស្ងាត់ មិនមាត់ក អ្វីទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយមានអ្នកប្រើប្រាស់បណ្ដាញសង្គម បានឃើញការនិយាយរៀបរាប់បែបនេះ ពីអតីតភរិយារបស់លោក ហ្សូណូ រួចមក ពួកគេនាំគ្នានិយាយថា លោកជាឪពុកដែលគ្មានទំនួលខុសត្រូវ ខ្វាយខ្វល់ជាមួយកូនរបស់ខ្លួន ដោយទុកឲ្យពួកគេរស់នៅ ពិបាកយ៉ាងនេះ។
ដោយឡែក ក្រោយអស់ភាពអត់ធ្មត់ ជាមួយនឹងការទ្រាំ នៅស្ងៀម ព្យាយាមមិននិយាយ តែវាកើតឡើងដដែលៗ និងជាពិសេសកុំឲ្យសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាយល់ច្រលំមកកាន់រូបលោក បន្ដទៅទៀត លោកបានចូលរួមផ្ដល់បទសម្ភាស នៅក្នុងកម្មវិធី (អ្នកជិតខាង-The Neighbor) ដោយលោកបាននិយាយថា៖ «សម្ដីអីក៏ដោយកុំឲ្យមុសាពេក ត្រូវចាំណាស់ ថ្ងៃក្រោយបើគេដឹងរឿងហ្នឹងអ្នកដែលខុសគឺយើង អ្នកដែលគេស្អប់គឺយើង ខ្ញុំព្យាយាមស្ងប់ស្ងាត់មែនទែន ដោយសារអីខ្ញុំអាណិត ខ្ញុំអាណិតប៉ះពាល់សតិអារម្មណ៍ដល់ក្មេង ខ្ញុំអត់ចង់ឲ្យមានរឿងនេះកើតឡើងទេ រហូតមកដល់ពេលឥឡូវ ថ្មីៗនេះនៅតែមកទៀត ខ្ញុំអត់យល់ថាមូលហេតុអី រឿងនេះក៏ខ្ញុំនៅតែមិនតបត ប៉ុន្ដែខ្ញុំនឹងតបតទៅតាមផ្លូវច្បាប់ ដែលខ្ញុំធ្វើឲ្យចប់តែម្ដង»។
លើសពីនេះ កាលពីយប់មិញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកបានបង្ហោះក្នុង គណនីហ្វេសប៊ុកផេកផ្លូវការរបស់ លោកផ្ទាល់ នូវភស្ដុតាងលិខិតបំភ្លឺ ជាមួយនឹងការផ្ទេរប្រាក់ផ្សេង ផ្ញើរទៅកាន់គណនីរបស់ អតីតប្រពន្ធរបស់លោក អ្នកនាង ចាន់ សុផានី រយៈពេលជាង២ឆ្នាំចុងក្រោយ ដែលបានបញ្ជាក់ថា លោកមានពិតជាមានទំនួលខុសត្រូវ មកលើកូនរបស់លោករហូតមក ដោយមិនដូចអ្វីដែលអតីតប្រពន្ធរបស់លោក ហើយលោកបាននិយាយមួយម៉ាត់នេះទៀតថា «ខ្ញុំទ្រាំអស់10ឆ្នាំព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឳពុកណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ ហើយសុំកុំយកក្មេងមកពាក់ព័ន្ធទៀត»៕
សូមទស្សនារូបភាពខាងក្រោម៖