ក្រុម​ជ័យលាភី​​​បីក្រុម ​​បានឈ្នះ​​រង្វាន់​​ក្នុង​ការ​​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​​នៃកម្មវិធី HEINEKEN SUSTAINATHON របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា!

//s9.kh1.co/c4/c45848bc43b477a237a0b0ab5bc60d68224ee121.jpg
សង្គម

 ១០-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ថ្មីៗនេះ ក្រុម​​ជ័យលាភី​​ចំនួនបី​ក្រុម​បាន​ធ្វើបទ​​បង្ហាញ​គំនិត​ច្នៃ​ប្រឌិតចុង ក្រោយ​​របស់​ខ្លួន​​អំពី​របៀប​ពិសា​​ក្នុងកម្រិត​សម​ល្មម​ និងលើកកម្ពស់ការពិសា​​ដោយការ​ទទួល​​ខុស​ត្រូវ​​ក្នុង​អំឡុង​​កម្មវិធីប្រកួត​ប្រជែង HEINEKEN SUSTAINATHON លើក​ដំបូងរបស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ភ្នំពេញ ថ្មីៗនេះ ក្រុម​​ជ័យលាភី​​ចំនួនបី​ក្រុម​បាន​ធ្វើបទ​​បង្ហាញ​គំនិត​ច្នៃ​ប្រឌិតចុង ក្រោយ​​របស់​ខ្លួន​​អំពី​របៀប​ពិសា​​ក្នុងកម្រិត​សម​ល្មម​ និងលើកកម្ពស់ការពិសា​​ដោយការ​ទទួល​​ខុស​ត្រូវ​​ក្នុង​អំឡុង​​កម្មវិធីប្រកួត​ប្រជែង HEINEKEN SUSTAINATHON លើក​ដំបូងរបស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​បើក​​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជា​ការប្រកួតប្រជែង​ដែល​ផ្តោត​លើនិរន្តរ៍ភាព ដែល​មានការ​ចូលរួម​ពី​បេក្ខជនបេក្ខនារី​ដែលមានអាយុយ៉ាងតិច១៨​ ឆ្នាំ​​ក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ក្រុម​ចំនួន២០ បាន​ប្រកួត​ប្រជែង​នៅក្នុង​ជុំ​ដំបូង​នៃ​កម្មវិធី SUSTAINATHON របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ធ្វើឡើង​ក្រោមប្រធាន​បទ «ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ»។ ជា​​ផ្នែកមួយ​នៃការ​ប្រកួតប្រជែងនេះ ក្រុម​ចូលរួម​ប្រកួត​ប្រជែងទាំង​ ២០ ​ក្រុមនេះ (មាន​​អ្នក​ចូលរួម​សរុប ៧៨ ​នាក់) មាន​រយៈ​ពេល ៤៨​ ម៉ោង ​ដើម្បី​ធ្វើ​​ កិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ឱ្យ​មាន​ការ​ពិសាប្រកប ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុម​ចំនួន​បី ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភីដំបូង និង​បន្ត​ឡើង​ទៅ​កាន់​​ដំណាក់​កាល​ហ្វឹក​ ​ហាត់​​​​​រយៈ​ពេល ៣ខែ។ ក្នុង​អំឡុង​ពេល​បី​ខែ​នេះ ក្រុមហ៊ុន Startup Factory Cambodia និង​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​សហការ​គ្នា​បណ្តុះ​បណ្តាល​ក្រុម​ទាំង​បីនេះ​ដោយ​ផ្តល់​ជូន​ពួកគេ​នូវ​ជំនាញ​គ្រប់​គ្រង​គម្រោង ​និង​កិច្ច​សហការ​ ​ដើម្បី​ស្វែង​រក​​ដំណោះស្រាយ​ក្នុងនាមជា​​ក្រុមមួយ។​

ក្នុង​អំឡុង​ពេល​វគ្គផ្តាច់ព្រ័ត្ត​កាលថ្មីៗនេះ គណៈកម្មាការ​ដែល​រួមមាន​លោក Loic de Laubrière នាយកផ្នែកទីផ្សារ​ និង​កញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនង​មកពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោកស្រី​ Jitka Markova នាយក​ក្រុមហ៊ុន Startup Factory បាន​ប្រគល់​រង្វាន់​ជូន​​ក្រុមជ័យ លាភី​ដែល​មាន​ដូច​ជា៖

● ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិត​​អាច​​អនុវត្ត​​បាន​​ដោយ​ជោគ​ជ័យ​បំផុត (Most Feasible Idea)»
● ក្រុម CarHero ទទួល​បាន​ពានរង្វាន់ «គំនិត​អាច​ផ្លាស់ប្តូរ​បានយ៉ាងឆាប់រហ័ស​​បំផុត (Best Scalable Idea)»
● ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិត​​​មានភាពច្នៃ​ប្រឌិត​ខ្ពស់​បំផុត (Most Innovative Idea)»

https://s9.kh1.co/__image/w=650,h=434,q=100/fe/fea1a062b8c19015fe0e194b2b9706bf0fbc156e.jpg

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖

«យើង​ពិត​ជា​រំភើបណាស់​ដែល​បានឃើញ​គំនិត​ល្អៗបែបនេះ និង​​បាន​បណ្តុះ​បណ្តាល​ក្រុម​​មាន​ទេពកោសល្យ​និងមាន ការ​ប្រឹង​ប្រែង​ទាំង​នេះ​នៅ​ក្នុង​ការ​ប្រកួត​​ដំបូង​​​មិន​ធ្លាប់​មាន​នៅ​​កម្ពុជាដែល​ផ្តោត​លើ​ការ​ច្នៃប្រឌិត​ប្រកប​ដោយ​និរន្តរភាព»។

លោក Loic de Laubrière នាយកផ្នែកទីផ្សារ​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​បន្ថែម​ថា៖

«ការ​ប្រកួត​ ប្រជែង​នេះ​បង្ហាញ​ពី​​គោលបំណងរបស់​​​ក្រុមហ៊ុន​​យើង​ ដោយរួមគ្នាជាធ្លុងមួយឆ្គោះទៅរកភាពរីករាយដើម្បីធ្វើអោយពិភពលោកកាន់តែប្រសើរ។ កម្មវិធីនេះ​ជា​វេទិកាមួយ​ដែល​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការជំរុញទៅដល់​​ប្រជាជន​កម្ពុជា​ជំនាន់ក្រោយ​ឱ្យ​បង្កើត​ភាព​ច្នៃប្រឌិត និរន្តរ៍ភាព និង​ការ​ទទួល​ខុស​ត្រូវ​ទៅកាន់​កម្រិត​បន្ទាប់​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​បេក្ខជន​ទាំង​អស់​ សម្រាប់​ការ​បង្ហាញ​​គំនិតល្អៗ​របស់​អ្នកទាំងអស់គ្នា ក៏​ដូច​ជា​ការ​លើក​ទឹកចិត្តដ​ល់ពួក​ យើង​តាម​រយៈ​ការ​​តាំងចិត្ត ភាព​អត់​ធ្មត់ និង​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ទាំង​អស់​គ្នា»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុនហ៊ិននីគែន គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន បានកំពុង​បន្តគាំទ្រដល់​កិច្ច ខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសកល ដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។

បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង ១​ ពាន់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម ​(សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំ​ឡើងទៅតែប៉ុណ្ណោះ) របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ជា​ផ្នែក មួយ​​នៃ​យុទ្ធនាការ “ធ្វើឱ្យ​ប្រទេសកម្ពុជា​កាន់តែ​ប្រសើរ” របស់​ក្រុមហ៊ុន៖

● ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.facebook.com/HEINEKENCambodia/

● ទំព័រ ​ LinkedIn របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖https://www.linkedin.com/company/heinekencambodia/   

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពី Startup Factory 

ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែក បច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។ យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀត នាពេលអនាគត៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/17/17c460d0efd625c762e4a498ef941f27d55b285e.jpg

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​​ធំ​ទី​​មួយ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន BECIS ដើម្បី​សម្រេច​បាន​ការ​ប្រើ​ថាមពលកម្តៅ​កកើតឡើងវិញ ១០០%

 ០៩-ធ្នូ-២០២១ 
 ១១ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T