ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​​ធំ​ទី​​មួយ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន BECIS ដើម្បី​សម្រេច​បាន​ការ​ប្រើ​ថាមពលកម្តៅ​កកើតឡើងវិញ ១០០%

//s9.kh1.co/17/17c460d0efd625c762e4a498ef941f27d55b285e.jpg
សង្គម

 ០៩-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ​ក្រុមហ៊ុន BECIS កាលថ្ងៃទី០​៨ ខែ​ធ្នូ ឆ្នាំ​២០២១ បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​​ ដ៏​ធំ​ដំបូង​​បំផុត​នៅ​កម្ពុជា​ដើម្បី​​​ផលិត​​​ថាមពល​កម្ដៅ​ សម្រាប់​ប្រើប្រាស់​នៅ​រោងចក្រ​ផលិត​ស្រាបៀរ​​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​។

ភ្នំពេញ​​៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ​ក្រុមហ៊ុន BECIS កាលថ្ងៃទី០​៨ ខែ​ធ្នូ ឆ្នាំ​២០២១ បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​​ ដ៏​ធំ​ដំបូង​​បំផុត​នៅ​កម្ពុជា​ ដើម្បី​​​ផលិត​​​ថាមពល​កម្ដៅ​  សម្រាប់​ប្រើប្រាស់​នៅ​រោងចក្រ​ផលិត​ស្រាបៀរ​​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម​ សៅ  សុភាព រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​កម្ពុជា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នេះ​ ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទល់​មុខ​រោង​ចក្ររបស់​​ក្រុមហ៊ុន​ស្រាបៀរ ហ៊ិននីគែន តាម​បណ្តោយ​​វិថី​ស្រាបៀរ​ថៃហ្គ័រ ភូមិ​របោះអង្កាញ់ សង្កាត់​ព្រែកឯក ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កម្ពុជា​​។

រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 

កម្មវិធី​បញ្ចុះ​បឋមសិលា​សាងសង់​​រោងចក្រ​ថាមពល​ជីវម៉ាស​នេះ មាន​ការ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​រ៉ែ និងថាមពល អាជ្ញាធរ​ដែនដី សមាគមអាជីវកម្ម ក៏ដូចជា​ដៃគូ​ជំនួញ និង​​សារព័ត៌មាន​ជា​ច្រើន​ទៀត​។

រោង​ចក្រ​នេះ​ដែរ ត្រូវបានសាងសង់​ដោយ​ក្រុមហ៊ុន BECIS វិនិយោគ​​ទឹក​ប្រាក់​ចំនួន​ ៥,៨​លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ពេល​ ៧ខែ​​ ដើម្បី​បញ្ចប់ការសាង​សង់។ រោងចក្រ​ថាមពល​ជីវម៉ាសនេះ ​នឹង​ដុត​អង្កាម ដែល​នឹង​យក​មក​ពី​ខេត្ត​ព្រៃវែង។ រោងចក្រ​នេះ​នឹង​បង្កើត​ជា​ចំហាយ​ទឹក​ ដើម្បី​ផ្គត់​ផ្គង់​ថាមពល​កម្ដៅ​  សម្រាប់​ប្រើ​ប្រាស់​ផ្ដាច់​មុខ​នៅ​រោងចក្រផលិត​​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅ​រាជធានី​ភ្នំពេញ។

គម្រោង​ថាមពល​នេះ​នឹង​បង្កើត​ការងារ​ដល់ប្រជាជនចំនួន ៥០​នាក់ ហើយ​រំពឹងថា​​​នឹង​ផ្ដល់​អត្ថប្រយោជន៍​​ដល់​អ្នក​ប្រកប​អាជីវកម្ម​ស្រូវ​អង្ករ ដូចជា រោង​ម៉ាស៊ីន​កិនស្រូវ និង​ប្រជាកសិករជា​ដើម ​តាមរយៈ​ការ​​ជួយ​​បង្កើត​តម្លៃ​បន្ថែម​​​ដល់​ទីផ្សារ​របស់ពួកគេ​។

  ឯកឧត្ដម​ សៅ  សុភាព
  ឯកឧត្ដម​ សៅ  សុភាព

ឯកឧត្ដម​ សៅ  សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបាន​មាន​ប្រសាសន៍ថា៖

« ​យើងសូម​អរគុណ​យ៉ាង​ខ្លាំង​ដល់​​ក្រុមហ៊ុន ​ ហ៊ិននីគែន ខេមបូឌា ចំពោះ​​​ការ​ប្ដេជ្ញា​ចិត្ដ​ចំពោះ​កម្ពុជា និង​​ការ​ឈាន​មុខ​គេ​ក្នុង​គំនិត​​​ផ្ដួចផ្ដើម​ ដើម្បីរួមគ្នា​​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​។ ក្នុង​នាមជា​ក្រុមហ៊ុន​អន្ដរជាតិ​ឈាន​មុខ​មួយ ដែល​​បាន​ប្តេជ្ញាចិត្ត​ទៅនឹង​ការ​ «ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​ចូលរួម​ចំណែកយ៉ាង​សកម្ម ​​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ »។

ប្រសាសន៍ឯកឧត្តម សៅ  សុភាព

តាមរ​យៈ​ការផ្លាស់​ប្ដូរ​មក​ប្រើ​ប្រាស់​ថាមពល​ជីវម៉ាសវិញ​នេះ ​ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹង​ថា​នឹង​អាច​សន្សំ​សំចៃ​ឧស្ម័ន​កាបូន​បាន​ ១៧.០០០​តោន​ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​ថាមពល​ជីវម៉ាស​នេះ នឹង​អាចជួយ​​ឱ្យ​រោងចក្រ​ផលិត​ស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ​ ប្រើ​ប្រាស់​ថាមពល​កម្ដៅ​កកើត​ឡើង​វិញ​ ១០០​ភាគ​រយ និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​របស់​ក្រុមហ៊ុន​នៅក្នុង​​ផលិតកម្ម​​បាន ៦០%។ គម្រោង​នេះ​ក៏​នឹង​​ជួយ​បន្ថែម​ដល់​គោល​បំណង​របស់​កម្ពុជា ​​​ក្នុង​ការ​សម្រេច​​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​របស់​​អង្គការ​សហប្រជាជាតិ​​ផងដែរ។

  លោកស្រី អេននី អូលីវីយែ
  លោកស្រី អេននី អូលីវីយែ

លោកស្រី អេននី អូលីវីយែ នាយក​ផ្នែក​កិច្ចការ​សហគ្រាស​របស់​ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បាន​ថ្លែង​ថា​៖

« ​ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​និរន្តរភាព​​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​។ “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏ល្អ​ប្រសើរ” ដែល​ជា​មហិច្ឆិតា​អភិវឌ្ឍដោយ​​ចីរភាព​របស់​យើង បាន​ក្លាយ​ជាផ្នែក​មួយ​នៃ​​វប្បធម៌​​​​ក្រុមហ៊ុន​របស់​យើង​សម្រាប់​រយៈពេល​វែង​រួចទៅ​​​​ហើយ។ រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ យើង​បាន​និង​កំពុង​​ផ្ដោត​លើ​ប្រសិទ្ធភាព​ថាមពល ​ និង​បាន​ចាប់ផ្ដើម​ប្រើ​ប្រាស់​ថាមពល​កកើតឡើងវិញ​ ដូចជា​ជីវម៉ាសជា​ដើម​​។ តាំងពី​ឆ្នាំ​២០១៣​មក យើង​បាន​កាត់​បន្ថយ​រួច​ហើយ​នូវ​ការបញ្ចេញ​ឧស្ម័ន​​កាបូន​ ៥០​ភាគរយ ​»។

ប្រសាសន៍លោកស្រី អេននី អូលីវីយែ 

លោកស្រី​បាន​បន្ដថា​៖

« ​ការ​សាងសង់​​រោងចក្រ​ថាមពល​ជីវម៉ាស​នៅថ្ងៃនេះ បង្ហាញ​ពី​​​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏ធំមួយ​​ សម្រាប់​​​មហិច្ឆិតា​របស់​យើង​ ក្នុង​ការ​សម្រេច​បាន​​​ការ​បញ្ឈប់​ទាំង​ស្រុង​ នៅ​ការ​បញ្ចេញ​កាបូន​​នៅ​​ក្នុង​ផលិតកម្ម​​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ​ ខាង​មុខ​។ យើង​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​រយៈ​ពេល​វែង​រួច​ហើយ តាម​រយៈ​ការងារ​ដែល​យើងបង្កើត និង​គាំទ្រ ក៏ដូចជា​ពន្ធអាករ​ដែល​យើង​​បង់​។ ថ្ងៃនេះ យើង​ចង់​បង្ហាញថា យើង​ប្រកាន់​ភ្ជាប់​ទៅ​នឹង​​វិធីសាស្រ្ត​គោលការណ៍​ ៣ (Triple bottom-line approach) ​​»។

ប្រសាសន៍លោកស្រី អេននី អូលីវីយែ 

ការ​សាងសង់​រោងចក្រ​ថាមពល​ជីវម៉ាស​នេះ ​ត្រូវបាន​ធ្វើឡើង​ដោយ​សហការជាមួយ​ក្រុមហ៊ុន BECIS ក្នុង​កិច្ចព្រមព្រៀង​ទិញ​ថាមពល​រយៈ​ពេល​ច្រើន​ឆ្នាំ​។  

  លោក នៀល អាឡេន
  លោក នៀល អាឡេន

លោក នៀល អាឡេន នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន BECIS បាន​ថ្លែងថា​៖

«​​ យើង​ពិតជាមាន​មោទន​ភាព​យ៉ាង​ខ្លាំង​នៅពេលនេះ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​​ និង​​ភាពជា​ដៃគូ​​​របស់​យើង​ជាមួយ​ ហ៊ិននីគែន ខណៈ​ដែល​យើង​បោះជំហានឆ្ពោះ​​ទៅ​រក​អនាគត​ថាមពល​ប្រកប​ដោយ​ចីរភាព ​​»។

ប្រសាសន៍លោក នៀល អាឡេន 

កាលពីពីរ​បី​​ឆ្នាំ​មុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​​​វិនិយោគ​លើ​រោងចក្រប្រព្រឹត្ដិកម្ម​ទឹក​កខ្វក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​​​ នៅ​ឯ​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​រាជធានី​ភ្នំពេញ​។ ជីវឧស្ម័ន​ដែល​​​​បញ្ចេញ​ដោយ​ រោងចក្រ​ប្រព្រឹត្ដិកម្មទឹក​កខ្វក់​​នេះ​​ ត្រូវ​បាន​ប្រើ​ជា​ថាមពល​កម្ដៅ​ក្នុង​​​ផលិតកម្ម​ស្រាបៀររបស់​ក្រុមហ៊ុន ​​ ក្នុង​​ទម្រង់​​ជា​ថាមពល​កកើត​ឡើង​​​​វិញ។

កាលពី​ខែមេសា ឆ្នាំ​មុន ក្រុមហ៊ុន​បាន​បង្ហាញគោលបំណង​ថ្មីៗ ​​​ក្នុង​ការ​​សម្រេច​គោលដៅ​បញ្ឈប់​ទាំងស្រុង នូវការបញ្ចេញ​​ឧស្ម័ន​​កាបូន​​​ក្នុង​សង្វាក់​ផលិតកម្មរបស់​ខ្លួន​នៅ​ឆ្នាំ ​២០៣០ ទាំង​នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា​​។

រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 

​ក្នុងភាពជាដៃគូជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន ហ៊ិននីគែន មានបំណង​កាត់​បន្ថយការ​បញ្ចេញកាបូន​ឱ្យបាន ៣០%នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅទូទាំង​សង្វាក់​ផលិតកម្ម​ទាំង​មូល​ (Value chain) ​របស់ខ្លួន ធៀប​នឹង​ឆ្នាំ​២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ឱ្យ​បាន​អព្យាក្រឹត្យ​ភាព​​កាបូន នៅក្នុងសង្វាក់ផលិតកម្មទាំង​មូល​​របស់ខ្លួន។ ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ផ្អែកលើវិទ្យាសាស្រ្ត​ តាម​រយៈការ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គំនិត​ផ្តួច​ផ្តើម​ទិសដៅ​ផ្អែក​លើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បី​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មីៗ​របស់​ក្រុមហ៊ុន។

ក្រៅពីអព្យាក្រឹតភាព​កាបូន ក្រុមហ៊ុន ហ៊ិននីគែន ក៏​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់ទឹក​ ក៏ដូចជា​ការ​កែច្នៃ​ទឹក​សម្រាប់​ប្រើ​ប្រាស់​ឡើងវិញ​ផង​ដែរ​។ គោលបំណង​សំខាន់​ពីរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន គឺ​ការ​លើកកម្ពស់​ពិភពលោក​ប្រកប​ដោយ​បរិយាបន្ន ស្មើភាព​ និង​សមធម៌​ ខណៈ​ក្រុមហ៊ុន​ក៏គាំទ្រ​ដល់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ​ក្នុង​កម្រិត​សម​ល្មមផង​ដែរ។ សរសរស្ដម្ភ​ទាំងពីរ​​នេះ បង្កើត​បាន​ជា​គោល​បំណង «​ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏ល្អ​ប្រសើរ (Brew a Better Cambodia)»

រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 

រោងចក្រ​ថាមពល​ជីវម៉ាស​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបាន​រំពឹង​ថា​នឹង​អាច​ដំណើរការ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ ខាង​មុខ​។

ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបាន​ទទួល​ស្គាល់​ជា​ក្រុមហ៊ុនចូលរួម​ចំណែក​ដ៏ធំ​មួយ ក្នុងការ​​​អភិរក្ស​បរិស្ថាន​ តាម​រយៈការផ្តល់ជូន​​​​ពានរង្វាន់ ​ Cambodia Eurocham CSR Awards 2021 ដ៏​មានកិត្យានុភាព។ ក្រុមហ៊ុន​ក៏​ត្រូវបាន​ទទួល​ស្គាល់​ផង​ដែរ ​ដោយ ​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា ​ថា​ជា​ក្រុម​ហ៊ុន​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ ​​​​នៅ​ក្នុង​ប្រភេទ​ផលិតកម្ម​ស្រាបៀរ៕

រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 
រូបនៅក្នុងកម្មវិធី 

អំពី​ក្រុមហ៊ុន HEINEKEN

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏ល្អ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។

អំពីក្រុមហ៊ុន​ BECIS

​​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​មាន​​ក្រុមហ៊ុនបុត្រ​​សម្ព័ន្ធ​មួយ​​នៅ​កម្ពុជា​ ក្រុមហ៊ុន BECIS មាន​ផល​បត្រ​​​វិនិយោគ​ដ៏ច្រើន​​នៅ​ទូទាំង​តំបន់​អាស៊ី​។ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS) ឈាន​មុខ​គេ​មួយ ​ក្រុមហ៊ុន BECIS ជឿជាក់​ថា ការ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​​​កាបូន ​វិមជ្ឈការនីយកម្ម និង​​ឌីជីថលូបនីយកម្ម​​​​នៃ​​ថាមពល​ គឺជា​គន្លឹះ​ក្នុងការ​បើក​ឱកាស​​ឱ្យ​ក្រុមហ៊ុន​នានា​ សម្រេច​គោលដៅ​ប្រតិបត្ដិការប្រកប​ដោយ​​ចីរភាព។

ការ​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS)៖ ជាមួយគំរូ​អាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ​ សាង​សង់ ប្រតិបត្តិការ​​ និង​កាន់កាប់​ដំណោះ​ស្រាយ​​ថាមពល​។ គំរូ​អាជីវកម្ម​នេះកាត់​បន្ថយ​ហានិភ័យ​ និង​ភាព​ស្មុគស្មាញ​សម្រាប់​អតិថិជន​ ខណៈ​​​សម្រេច​​​គោលដៅ​សំខាន់​ៗ​​ពាក់​ព័ន្ធ​នឹង​និរន្តរភាព​ បង្កើន​​ប្រសិទ្ធភាព​ចំណាយ និង​លទ្ធភាព​​ស្ទុះ​ងើប​​នៃ​ហេដ្ឋរចនាសម្ព័ន្ធ​ថាមពល​ ដែល​ទាំង​​អស់​នេះ​មិន​ត្រូវ​ការ​ការ​​​​វិនិយោគ​មូលធន​ឡើយ​៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T