ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពាន​រង្វាន់​ផ្នែកបរិស្ថាន ​ពី​​​សភា​ពាណិជ្ជកម្មអឺរ៉ុបនៅ​កម្ពុជា (EUROCHAM) ​ - Khmerload

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពាន​រង្វាន់​ផ្នែកបរិស្ថាន ​ពី​​​សភា​ពាណិជ្ជកម្មអឺរ៉ុបនៅ​កម្ពុជា (EUROCHAM) ​

https://s9.kh1.co/0a/0aba2db0ef01c0f99a18c8689691049f0352f3ed.jpg
សង្គម
 26-Nov-2021 9am · 2 months ago

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បានទទួលស្គាល់​ថា ជា​ក្រុម​ហ៊ុន​​ដែលបាន​ចូលរួមចំណែកដ៏​ធំ​ចំពោះការ​អភិរក្ស​បរិស្ថាន​​​​​កម្ពុជា តាមរយៈ​ការ​ឈ្នះ​​​​​ពាន​រង្វាន់​​​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​...

ភ្នំពេញ៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បានទទួលស្គាល់​ថា ជា​ក្រុម​ហ៊ុន​​ដែលបាន​ចូលរួមចំណែកដ៏​ធំ​ចំពោះការ​អភិរក្ស​បរិស្ថាន​​​​​កម្ពុជា តាមរយៈ​ការ​ឈ្នះ​​​​​ពាន​រង្វាន់​​​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។

ក្រុមហ៊ុន HEINEKEN Cambodia បាន​ឈ្នះ​ក្រុមហ៊ុន​​ក្នុង​​ស្រុកដែល​ចូលរួម​ប្រកួត​ប្រជែង​​​​ផ្សេង​ទៀត​​ ដើម្បីទទួល​បាន​​ពាន​រង្វាន់​ផ្នែកបរិស្ថាន​ Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពាន​រង្វាន់នេះ​ មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន ​​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/c8/c8c1d6e685ad725a96491603303032d2e7a73663.jpg
ពានរង្វាន់

ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ជា​បេក្ខភាពមួយ​​​​ក្នុងការ​​​​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​​ក្នុង​ប្រភេទ CSR Project និង CSR Busines ​នៅក្នុង​កម្ម​​វិធី​ពាន​រង្វាន់ ​ Eurocham Cambodia CSR Awards នេះ​ផងដែរ។ ពាន​រង្វាន់ទាំង​នេះ​​ បា​នទទួល​ស្គាល់​​​ក្រុមហ៊ុន​​ដែលមានមូលដ្ឋាននៅ​​កម្ពុជា ​​ដោយ​សារ​ការ​ចូលរួមចំណែក​របស់​ក្រុមហ៊ុនទាំង​នោះ​ចំពោះ​សង្គម​ជាតិ និងបរិស្ថាន​តាម​រយៈ​គំនិត​ផ្តួច​​ផ្តើម​​ទំនួល​ខុស​ត្រូវសង្គមរបស់​​ពួកគេ។

https://s9.kh1.co/__image/w=650,h=434,q=100/02/0238f3e6bf29932e36c9f2a398079c88a98bf5ca.jpg
  លោកស្រី Anne Ollivier

នៅក្នុង​ពេល​ទទួល​ពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា៖

« ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​​កិត្តិយស​ ដែល​បានក្លាយជា​ក្រុមហ៊ុន​មួយ ក្នុង​ចំណោម​​​ក្រុមហ៊ុន​មាន​តិក្យានុភាព​នានា ដែល​បានធ្វើកិច្ចការ​ជា​ច្រើន​​​​ក្នុង​សកម្មភាព​​ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅ​កម្ពុជា។ ជាមួយ​នឹង​មហិច្ឆិតា​របស់​យើង​​ដើម្បី​ “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” CSR មាន​សារៈ​សំខាន់​​ចំពោះ​ដំណើរការ​​អាជីវកម្ម​របស់​យើង។ ការការ​ពារ​បរិស្ថាន​ គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោមសសរស្តម្ភទាំង​៣ ​របស់​យើង ដែល​សសរស្តម្ភ ​២​ទៀត គឺ​ការចូលរួមកិច្ចការសង្គម និង​ការ​ពិសាដោយ​ការ​ទទួលខុសត្រូវ។ ការ​សម្រេច​បាន​អព្យា​ក្រិត​​ភាព​កាបូន ការការពារទីជម្រាលទឹក និង​ការ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ ​គឺជា​ឆ្អឹង​ខ្នង​នៃ​មហិច្ឆិតា​បរិស្ថាន​​របស់​យើង។ ពាន​រង្វាន់​នៅ​យប់​នេះ​ គឺជា​ការ​ទទួល​ស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធផល​​របស់​យើង ​ក្នុង​​រយៈ​ពេល​​មួយ​ទសវត្សរ៍​ចុងក្រោយនេះ  និង​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះ​មុត​​របស់​យើង​​សម្រាប់​អនាគត។ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នៅ​យប់​នេះ​ ដើម្បី​ថ្លែ​ង​អំណរ​គុណ​ដល់​សហការី​ទាំ​ង​អស់​នៅក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះឱ្យលេច​ចេញ​ជា​រូបរាង​ឡើង។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​ Eurocham  ដែល​បានរៀបចំ​ការ​ប្រកួត​ប្រជែង​នេះ​ឡើង និង​បាន​​បង្ហាញ​សារៈ​សំខាន់​នៃ CSR»។

ប្រសាសន៍លោកស្រី Anne Ollivier 

ពាន​រង្វាន់ Eurocham CSR Awards មាន​ប្រភេទ​ CSR Business Award ប្រភេទ​ CSR Project Award ប្រភេទ ​CSR Environmental Award និងប្រភេទ​ CSR Sustainable​​​ Production Award។ ពិធី​ប្រកាស​អ្នក​ឈ្នះ និង​ប្រគល់​ពាន​រង្វាន់​ទាំង​នេះ​ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​ ក្រោម​អធិបតី​ភាព​របស់​ ឯក​ឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯក​ឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក​ជំទាវ Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហ​ភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

អ្នកឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រភេទ​នីមួយៗ ​ត្រូវបានជ្រើស​រើស​​ដោយ​​​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​សមាជិក ១២​នាក់​ ​ដែល​ទទួលបានការ​គោរព និងមានបទ​ពិសោធការងារច្រើន​ឆ្នាំ។ សមាជិក​គណៈ​កម្មការ​ទាំង​នេះ​ មក​ពី​​​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ។

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9cdb7f1081c22cd561552f6667c0a0b56a3a78b.jpg
  កម្មវិធី Cambodia Eurocham CSR Awards 2021

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​ នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​ រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា ​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

https://s9.kh1.co/43/43b4d360f00feba73e178bb502ea0a666ee5e3dd.jpg

ការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ តាមរយៈធុរកិច្ចថ្មី ឌីឡៃថ៏ថេក សហគ្រិនដែលបញ្ចប់ការសិក្សាពីកម្មវិធី អង្គរ500 ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប

 20-Jan-2022 
 2pm · 3 hours ago