អស្ចារ្យណាស់ មកដឹងពី ប្រវត្តិព្រះអគ្គីជ័យកីឡា ថាបែបណា (មានវីដេអូ)

//s9.kh1.co/80/80bfa5cde73a4141ec4b85bd320352b3dffec6f2.png
យល់ដឹង

 ៣០-មេសា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ជាក់ស្ដែង ព្រះអគ្គីជ័យកីឡានេះ មានប្រវត្តិដើមនៃការដង្ហែភ្លើងបែបនេះជារៀងរាល់ឆ្នាំ រាល់ពេលបើកព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម។

យល់ដឹង៖ ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៉ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២នេះ​ បានប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិ វិមានឈ្នះៗ ដែលកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពហុកីឡាដ្ឋានជាតិ វិមានឈ្នះៗ
ពហុកីឡាដ្ឋានជាតិ វិមានឈ្នះៗ

នៅក្នុងមហាព្រឹត្តិការណ៍នេះផងដែរ ត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីគេបានដង្ហែក្បួននៃ ព្រះអគ្គីជ័យកីឡា ទៅកាន់ទីកន្លែងប្រកួតដើម្បីដុតបំភ្លឺបញ្ជាក់អំពីការបើកនៃព្រឹត្តិការណ៍ដ៏មហាសាល ស៉ីហ្គេម។

ពិធីសុំ ព្រះអគ្គីជ័យកីឡា
ពិធីសុំ ព្រះអគ្គីជ័យកីឡា

ជាក់ស្ដែង ព្រះអគ្គីជ័យកីឡានេះ មានប្រវត្តិដើមនៃការដង្ហែភ្លើងបែបនេះជារៀងរាល់ឆ្នាំ រាល់ពេលបើកព្រឹត្តិការណ៍ប្រកួតស៉ីហ្គេម។បើយោងតាមប្រវត្តិសាស្ត្របានឲ្យដឹងថា ព្រះអគ្គីជ័យកីឡា មានដើមកំណើតមកពីប្រទេសក្រិចតាំងពីសម័យបុរាណ ដែលប្រជាជននៅទីនោះ បានធ្វើដំណើរទៅកាន់ភ្នំអូឡាំព្យា ដើម្បីសុំព្រះអគ្គី ពីព្រះអទិទេព ទៅដុតបំភ្លឺនៅក្នុងការប្រកួតកីឡា។

ពិធីដង្ហែព្រះអគ្គីជ័យកីឡា
ពិធីដង្ហែព្រះអគ្គីជ័យកីឡា

ជាមួយគ្នានោះ ពិធីសុំព្រះអគ្គី ត្រូវបានគេធ្វើតាមទំនៀមទម្លាប់យ៉ាងត្រឹមត្រូវ ដោយពិធីនេះ គេប្រើប្រាស់ចំណាំងផ្លាតពីព្រះអាទិត្យបាញ់មកចំស្លឹកអូលីវស្ងួតរហូតបង្កើតចេញជាអណ្ដាតភ្លើង។ បន្ទាប់គេអុចចម្លងពីព្រះអគ្គីអាទីទេព ដង្ហែយកទៅដុតបន្ដនៅពហុកីឡាដ្ឋានអូឡាំពិច និង រក្សាមិនឲ្យរលត់រហូតដល់ចប់កម្មវិធីប្រកួត។ 

ពិធីដង្ហែព្រះអគ្គីជ័យកីឡា
ពិធីដង្ហែព្រះអគ្គីជ័យកីឡា

ម៉្យាងទៀត ព្រះអគ្គីជ័យកីឡា បានបង្កប់នូវអន្ថន័យអំណាចទេវ ថាមពល មិត្តភាព សាមគ្គីភាព និង និរន្តភាព ដែលជាគុណតម្លៃនៃទំនាក់ទំនងរបស់កីឡា និង ការរស់នៅប្រចាំថ្ងៃ៕ 

ពិធីដង្ហែព្រះអគ្គីជ័យកីឡា
ពិធីដង្ហែព្រះអគ្គីជ័យកីឡា

ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

https://vt.tiktok.com/ZS8TxWmGN/

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T