ព្រឹត្តិការណ៍ដ៏អស្ចារ្យ House of Guinness នឹងបង្ហាញរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលរយៈពេល ៣ថ្ងៃ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល!

//s9.kh1.co/08/08e5bc966f5d02573d091cd5300f4e53b251340f.jpg
សង្គម

 ២៦-មេសា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

ទាក់ទាញមែន! House of Guinness ព្រឹត្តិការណ៍ពិព័រណ៍អំពីប្រវត្តិដ៏អស្ចារ្យរបស់ស្រាបៀរទឹកខ្មៅ លេខ 1 លំដាប់ពិភពលោក Guinness Foreign Extra Stout ដ៏ល្អ។

ភ្នំពេញ៖ ទាក់ទាញមែន! House of Guinness ព្រឹត្តិការណ៍ពិព័រណ៍អំពីប្រវត្តិដ៏អស្ចារ្យរបស់ស្រាបៀរទឹកខ្មៅ លេខ 1 លំដាប់ពិភពលោក Guinness Foreign Extra Stout ដ៏ល្អ និងមានគុណភាពល្បីល្បាញទូទាំងពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

House of Guinness ជាព្រឹត្តិការណ៍ពិព័រណ៍ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់នៅទូទាំងពិភពលោក ក្រោយពីព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។

ឥលូវនេះព្រឹត្តិការណ៍ដ៏អស្ចារ្យ House of Guinness នឹងរៀបចំនៅប្រទេសកម្ពុជា រយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី 28 ដល់ 30 ខែមេសា ឆ្នាំ2023 នៅក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ដែលបើកទទួលស្វាគមន៍អ្នកគ្រប់គ្នា ចូលរួមទស្សនាកម្សាន្តដោយសេរី ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 10 យប់។

https://s9.kh1.co/__image/w=650,h=325,q=100/a2/a2ded24f97b1ad5d7275fe0f38b70137ec59efc4.jpg

House of Guinness នឹងនាំអ្នកចូលរួមឲ្យស្វែងយល់កាន់តែច្បាស់ពីប្រវត្តិដ៏យូរលង់ និងវឌ្ឍនភាពដ៏រីកចម្រើនរបស់ Guinness ព្រមទាំងស្វែងយល់ពីការជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវគ្រឿងផ្សំដ៏ល្អឥតខ្ចោះ និងដំណើរការផលិតយ៉ាងហ្មត់ចត់របស់ស្រាបៀរទឹកខ្មៅ Guinness។ ហើយអ្នកក៏នឹងទទួលបានបទពិសោធន៍បែបផែននៃបច្ចឹមប្រទេស និងផ្តិតយកទស្សនីយភាពប្លែកភ្នែក ក៏ដូចជាចូលរួមលេងហ្គេមសប្បាយៗ ថតរូបជាមួយបច្ចេកវិទ្យាទំនើប ជាពិសេសបានក្រេបរសជាតិស្រាបៀរស្តោត Guinness ដ៏ឈ្ងុយឆ្ងាញ់អមដោយការប្រគំតន្ត្រីបែបអឺរ៉ុប និងទទួលបានកាដូអនុស្សាវរីយ៍ពី Guinness ផងដែរ។

សូមកុំខកខានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យលំដាប់ពិភពលោកមួយនេះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្លែក ចាប់តាំងពីជំហ៊ានដំបូងរហូតដល់សាលទី5 រួមមានសាលរៀបរាប់រឿងរ៉ាវប្រវត្តិសាស្ត្ររបស់ Guinness សាល Red Room សាលផ្កា Hops បារកម្សាន្ត និងកន្លែងទទួលយកវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតពី Guinness។

គួរបញ្ជាក់ថា Guinness បង្កើតឡើងដំបូង នៅឆ្នាំ 1759 ផលិតយ៉ាងល្អឥតខ្ចោះពីផ្កាហ៊ប ស្រូវសាលី ដំបែរ និងវត្ថុធាតុដើមពីប្រទេសអៀរឡង់ បង្កើតបានជាស្រាបៀរទឹកខ្មៅ Guinness Foreign Extra Stout រសជាតិដ៏ជាប់ចិត្ត៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T