ខេត្តសៀមរាប៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣: បេះដូងដែលបានបត់ដោយប្រជាជានកម្ពុជា ដើម្បីគាំទ្រដល់អត្តពលិកកម្ពុជា ទទួលបានឯតទ្គកម្មថ្មីក្រោមស្លាកឈ្មោះថា «បេះដូងច្រើនជាងគេលើពិភពលោក» ដោយជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបត់បេះដូងច្រើនជាងគេនៅលើពិភលោក ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness world Records នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ៤ រសៀល ដែលមានចំនួនបេះដូងសរុបចំនួន 3,917,805 បេះដូង។
សាប៊ូកក់សក់ក្លៀរ (CLEAR) ក្នុងនាមជាដៃគូបរិច្ចាគ ពិតជាមានមោទកភាពចំពោះការចូលរួមរបស់បុគ្គលមួយរូបៗដែលបានសបញ្ជាក់ពី ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថាកាយវិការទាំងនេះ ជាការបង្ហាញពីការខ្វល់ខ្វាយការយកចិត្តទុកដាក់ ការគាំទ្រ ការសាទរ ការចែករំលែក ការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនសម្រាប់អត្តពលិកយើងផងដែរ៕

