កោះកុង៖ ជីវិតដែលមាន នៅលើភពផែនដីយើងនេះ គឺត្រូវបានកំណត់កម្មកើតចាស់ ឈឺស្លា.ប់ ដែលជាកម្មរបស់មនុស្សម្នាក់ៗ ទៅតាមធម្មជាតិបានបង្កើតឡើង ដូច្នេះនៅពេលដែលយើងអស់ជី.វិ.តទៅ មិនអាចយកអ្វីទៅបានក្រៅពីបុណ្យ បាបដែលយើងសាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យុវតីម្នាក់មានឈ្មោះគណនីហ្វេសប៊ុក Sarey Smile ដោយនាងបានរៀបរាប់ពាក្យពេចន៍ មាននៅក្នុងចិត្តរបស់នាង ដែលមិនអាចនិយាយប្រាប់គេបាន នាងសម្រេចចិត្តសរសររៀបរាប់យ៉ាងក្ដុកក្តួល ដាក់នៅក្នុងសៀវភៅរបស់នាងមុននឹងអស់ជី.វិ.ត.ទៅ។ នាងបានសរសេររៀបរាប់ថា៖
«ជាដំបូងខ្ញុំពិតជាត្រេកអរ និងសប្បាយចិត្តណាស់ដែលបានកើតមកជាកូនរបស់លោក ប៉ានឹងអ្នកម៉ាក់ និងជាប្អូនជាចៅ ជាក្មួយ យាយតានឹងអ៊ុំពូមីងទាំងអស់គ្នា។ ខ្ញុំពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ជាពិសេសលោកប៉ាម៉ាក់! តែកូនមិនដឹងទេថាកើតមកមានកម្មអ្វីខ្លះទេ កូនចង់សរសេរក្នុងសៀវភៅនេះថា កូនមានរឿងច្រើនណាស់ដែលកូន មិនអាចនិយាយជាមួយនរណាបាន! ចង់និយាយថាហេតុអ្វីបានជារូបខ្ញុំមិនមានសំណាងដូចគេ? ហេតុអ្វីបានជារូបកូនជួបរឿងបែបនោះដែរ? ហេតុអ្វីរូបកូនល្ងង់ម៉្លេះ? ប៉ុន្ដែរូបកូនតែងតែគិតថា កូនមិនខ្មាស់ មិនអន់ចិត្តនឹងវាសនាខ្លួនឯងឡើយ តែនៅពេលដែលកូនបានអាយុដែលកូនគិតថា និងជួយប៉ាម៉ាក់ អភិវឌ្ឍន៍ខ្លួនឯងឲ្យល្អតែបែរជាកូនមានជំងឺឈឺធ្ងន់ទៅវិញ»។
យុវតីរូបនោះបានបន្ដទៀតថា «ពេលនេះហើយដែលកូនគិតថា ហេតុអីបានជាកូនមានវាសនាបែបនេះទៅវិញ? កើតមកយកតែជំងឺមកជាប់ខ្លួន មិនបានជួយដល់គ្រួសារ ធ្វើឲ្យប៉ាម៉ាក់ពិបាក កូនសុំទោសដែលកើតមកយកជំងឺមកជាប់ខ្លួន តាំងពីតូចរហូតដល់ធំដល់ពេលនេះ រកប្រាក់ចំណូលមិនបាន កូនកើតមកមិនមានបានដូចជាគេ មិនមានលុយចាយពេញៗដៃ មិនមានរបស់ប្រើល្អដូចគេ ទោះមានបញ្ហារឿងខ្លះដែលកូនមិនពេញចិត្តក៏ដោយ តែកូនមានសំណាង ដែលបានកើតមកជាកូនលោកទាំងពីរ កូនសុំទោសកូនមិនស្ដាប់បង្គាប់ តាមតែចិត្តខ្លួនឯង កូនសុំទោសម៉ាក់ព្រោះកូនមិនធ្វើតាមពាក្យសម្ដីម៉ាក់ ប្រាប់ឲ្យកូនតមអាហារណាហូបមិនបាន កូនសុំទោសប៉ាដែលធ្វើឲ្យប៉ាពិបាកចិត្ត ធ្វើឲ្យប៉ាគិតច្រើន ហើយសុំទោសដែលកូនមិនអាចធ្វើឲ្យប៉ាម៉ាក់មានភាពប្រសើរ មានស្នាមញញឹម និងមានក្ដីសុខបាន មួយទៀតកូនមិនចង់ឃើញគ្រួសារ ប៉ាម៉ាក់ឈ្លោះប្រកែកគ្នា និងខ្វែងគំនិតគ្នាទៀតទេ។

គួរឲ្យដឹងបន្ថែមថា ការទទួលម.រ.ណ.ភាពរបស់យុវតី Sarey Smile ធ្វើឲ្យក្រុមគ្រួសារកើតទុក្ខក្រៀមក្រំជាខ្លាំង ដោយសារតែ យុវតីរូបនេះមានចរិកស្លូតបូត សុភាពរាបសា ដោយបានបង្ហោះចេញពីម្ចាស់គណនីហ្វេសប៊ុក ដារ៉ា កាត់សក់(ត្រូវជាពូ) លោកបានបង្ហោះរូបភាពសំបុត្រចុងក្រោយរបស់យុវតីកំសត់រូបនេះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិថា បើទោះជាមិនដែលស្គាល់តែអានរួច ក៏ស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន និងនាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីគ្រួសារ.ស.ព.ផងដែរ តែខាងក្រុមគ្រួសារមិនបានបញ្ជាប់ប្រាប់ថា យុវតីរូបនេះមានជំងឺអ្វីនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖









