ជិតដល់ថ្ងៃហើយ! តោះមកយល់ដឹង ពីរបៀបរៀបចំ រណ្ដាប់ទទួលទេវតាឆ្នាំថ្មី

//s9.kh1.co/09/096133dcbecaea95333d31cf57db72c9eb31ce04.jpg
សង្គម

 ០៥-មេសា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

មកយល់ដឹងពី រណ្តាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណ ដែលត្រូវបានរៀបរានទទួលទេវតា នៅពេលខាងមុខនេះ

យល់ដឹង៖ ជាការពិតណាស់ នៅពេលដែល ពិធីបុណ្យចូលឆ្នាំថ្មី បានឈានមកដល់ម្ដងៗ រណ្តាប់ទទួលទេវតាឆ្នាំថ្មី  តាមទំនៀមពីបុរាណរហូតមក ត្រូវបានរៀបរានទទួលទេវតានៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏មានការរៀបចំ ដែលត្រូវរៀបក្រាលសំពត់ពណ៌ស រៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទ៏ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាក់ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។

បន្ទាប់ពីបានរៀបចំស្រេចរួចរាល់ហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭករហូតដល់ចប់ពិធីទទួលទេវតា។ ជាពិសេសត្រូវរៀបចំដាក់ភក្សាហារ (អាហារជាចំណី ) តាមថ្ងៃសង្ក្រាន្តប្រចាំឆ្នាំផង។

ចំពោះបាយសី ៩ ថ្នាក់និង ៧ ថ្នាក់ ជាទំនៀមមាន ចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ថ្នាក់ចុះ ឬរៀបត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមាន ទៀន៥ ធូប៥ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹមតែ៣ ឬ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កា់ម្លិះភួង ពីលើគ្រប់តង្វាយនៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺផង៕

ប្រភពឯកសារ៖ សៀវភៅមហាសង្ក្រ្កាន្ត របស់គណៈកម្មាធិការៀបចំបុណ្យជាតិអន្តរជាតិ

ប្រភព៖ ទេវធីតាសង្ក្រាន្ត

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/75/755a41bec9599be02e166ad7008284b2f939e8d2.jpg

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លា.ប់ និងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿង អ្នកបង្កបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

 ១៦-ឧសភា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T