ចុម! ឃើញស៊ុតនៅជម្រើសជាតិច្បាស់ពេក អ្នកគាំទ្រ Man UTD ទទូចឱ្យខ្សែបម្រើរូបនេះ មកលេងប្រយុទ្ធជំនួស Weghorst វិញ

//s9.kh1.co/81/81dbe86c87aa69f72ea281237e9792fbeb20f629.jpg
កីទ្បា

 ២៩-មីនា-២០២៣ ២ល្ងាច · ២ ខែមុន

ឃើញស៊ុតនៅជម្រើសជាតិច្បាស់ពេល អ្នកគាំទ្រ Man UTD ទទូចឱ្យខ្សែបម្រើរូបនេះ មកលេងប្រយុទ្ធជំនួស Weghorst វិញ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United បានទទូចឱ្យ Scott McTominay ប្តូរតួនាទីមកលេងជាខ្សែប្រយុទ្ធជំនួស Wout Weghorst វិញ បន្ទាប់ពីឃើញខ្សែបម្រើរូបនេះបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីបានល្អខ្លាំងឱ្យក្រុមជម្រើសជាតិ ស្កុតលែនដ៍។

Wout Weghorst
Wout Weghorst

Scott ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ជាមួយនឹងក្រុមជម្រើសជាតិ ស្កុតលែនស៍ ក្នុងការប្រកួតវគ្គជម្រុះពាន Euro ២០២៤ ខណៈនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ មីនា កន្លងទៅនេះ ខ្សែបម្រើរបស់ Man UTD បានស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឱ្យក្រុម ស្កុតលែនដ៍ យកឈ្នះ អេស្ប៉ាញ ២-០។

Scott McTominay
Scott McTominay

ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្របាននាំគ្នាបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា៖

សូមដាក់ឱ្យ McTominay លេងជំនួស Weghorst ទៅ។

អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD

នៅថ្ងៃ សៅរិ៍ ខាងមុខ គាត់នឹងលេងជាខ្សែប្រយុទ្ធលេខ ៩ របស់យើង។

អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD

តើ Ten Hag មានអារម្មណ៍យ៉ាងម៉េចចំពោះក្មេងប្រុសម្នាក់នេះ៕

អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD
អ្នកគាំទ្រ Man UTD

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

Copyright Mediaload