អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Tottenham កីឡាករ Son Heung-min បានបន្ទោសខ្លួនឯងធ្វើមិនបានល្អនៅលើទីលានគ្រប់គ្រាន់ ទើបធ្វើឲ្យលោក Antonio Conte ត្រូវបានគេបណ្តេញចេញពីតំណែង។

ជាការពិតណាស់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Conte ត្រូវបាន Spurs ប្រកាសបណ្តេញពីតំណែងជាផ្លូវការ បន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អនារដូវកាលនេះ ខណៈ បើយើងនិយាយពី Son វិញ គឺ ក្រោមរជ្ជកាលដឹកនាំរបស់លោក Conte គេពុំសូវលេចធ្លោឡើយ ដោយគេទើបតែរកបាន៦គ្រាប់ឯណោះក្នុងក្របខណ្ឌ Premier League។
Son បាននិយាយថា៖
ក្នុងនាមជាកីឡាករ ខ្ញុំពិតជាចង់សុំទោសចំពោះគាត់។ ខ្ញុំគួរតែបង្ហាញការលេងឲ្យបានល្អ និង ជួយក្រុមឲ្យបានច្រើនជាងនេះ ប៉ុន្តែ ខ្ញុំមិនអាចធ្វើវាបាន។ ហេតុផលនេះហើយទើបគាត់ត្រូវទទួលខុសត្រូវតាមរយៈការចាកចេញ ហើយ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំត្រូវទទួលខុសត្រូវដូចគ្នា៕

ប្រភព៖ metro