លេងល្អមែន! Van Persie ថា គេពិតជាមានមោទកភាពចំពោះកីឡាករ Man UTD រូបនេះណាស់

//s9.kh1.co/55/55f55cfe5432ac6a60a3ca6c8213a49f7368cedb.jpg
កីទ្បា

 ២៣-មីនា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

Van Persie ថា គេពិតជាមានមោទកភាពចំពោះកីឡាករ Man UTD រូបនេះណាស់

អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Robin van Persie បានលើកឡើងថា រូបលោកពិតជាមានមោទកភាពណាស់ចំពោះកីឡាករ Tyrell Malencia ដែលជារូបគេជាអ្នកផ្តល់ក្តីសង្ឃឹមឲ្យកីឡាករយុវជនហូល្លង់ផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Robin van Persie និង Tyrell Malacia
លោក Robin van Persie និង Tyrell Malacia

ជាការពិតណាស់ កាលពីដើមរដូវកាលនេះ Man UTD បានចុះហត្ថលេខានាំយក​ Malacia មករួមក្រុមពី Feyenoord ក្នុងតម្លៃ ១៣លានផោន (ឬប្រមាណជា ១៦លានដុល្លារ) ហើយ ថ្មីៗនេះរូបគេទើបតែបានរួមចំណែកជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ EFL Cup ផងដែរ។

Van Persie បាននិយាយថា៖

នៅក្នុងទីផ្សារដោះដូរកីឡាករម្តងៗ អ្នកចាំបាច់ត្រូវតែជ្រើសយកកីឡាករឲ្យត្រូវ ហើយ ក្នុងនោះក៏មាន Malacia ផងដែរ។ មុនពេលដែលគាត់មក Man UTD គឺ ពុំសូវមានអ្នកស្គាល់គាត់ឡើយ។ គេពិតជាលេងបានល្អណាស់ ហើយ ខ្ញុំពិតជាមានមោទកភាពចំពោះគាត់។ គាត់មកពីទីក្រុងរួមគ្នាជាមួយខ្ញុំ។ គាត់មិនត្រឹមតែផ្តល់ក្តីសង្ឃឹមដល់ក្មេងៗនៅទីនេះប៉ុណ្ណោះទេ គាត់ផ្តល់ក្តីសង្ឃឹមដល់ក្មេងៗនៅប្រទេសហូឡង់ ឧទាហរណ៍ ប្រសិនបើអ្នកលេងបានល្អ អ្នកនឹងមានឱកាសលេងនៅ Man UTD ជាដើម ហើយ ខ្ញុំពិតជាមានមោទកភាពណាស់៕

លោក Robin van Persie
កីឡាករ Tyrell Malacia
កីឡាករ Tyrell Malacia

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T