តើអាហារខ្លាញ់ប៉ះពាល់សុខភាពបេះដូងបែបណាខ្លះ?

//s9.kh1.co/ff/ffebb2968735ef9fefa0e6b44b363f0e45df8bed.jpg
យល់ដឹង

 ២០-មីនា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។

មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង?

ប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។

តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង

ជំងឺគាំងបេះដូងកើតឡើងនៅពេលដែល​​សរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។

Continue Reading

ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T