គេកំពុងរិះគន់ រឿងឈុតយប់មិញ តែ ឯម រៀម តបបែបនេះ

//s9.kh1.co/d7/d792b3e7a4d12d0b4bf8aae9364099425f934b86.png
តារា & កម្សាន្ដ

 ១៩-មីនា-២០២៣ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បីល្បាញ លោក ឯម រៀម ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនមួយចំនួនក្នុងបណ្ដាញសង្គម ដោយលោកបានស្លៀកពាក់ស៉ិចស៉ី និង​មើលទៅមិនសមជាអ្នកច្នៃម៉ូតតំណាងកម្ពុជា។

កម្សាន្ត៖ ជាការពិតណាស់ មហាជនភាគច្រើនច្បាស់ជាបានស្គាល់លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏មានទេពកោសល្យមួយរូប។ មិនតែប៉ុណ្ណោះ រូបលោកក៏ជាបុគ្គលដែលជាតំណាងឲ្យការច្នៃម៉ូតបែបសិល្បៈបុរាណខ្មែរ ដែលលោកតែងតែបង្ហាញស្នាដៃម៉ូតសម្លៀកបំពាក់បែបសម័យលាយក្បាច់បុរាណខ្មែរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ឯម រៀម
លោក ឯម រៀម

ជាពិសេស កាលពីម្សិលមិញនេះ លោកក៏បានចូលរួមក្នុងកម្មវិធី Pleng Music Award ដែលមានវត្តមានសិល្បករសិល្បការនីជាច្រើន ជាមួយនឹងការបង្អួតម៉ូតសម្លៀកបំពាក់យ៉ាងទាក់ទាញធ្វើឲ្យមហាជនស្ងើចទៅលើទស្សនីយភាពដ៏អស្ចារ្យមួយនេះ។

លោក ឯម រៀម
លោក ឯម រៀម

ដោយឡែក លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតផ្ទាល់ បែរជាទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន តាមរយៈឈុតដែលលោកបានបង្ហាញទៅវិញ។ នៅក្នុងនោះ គេបានខមិននិងស៊ែ ដោយសរសេរថា ស្លៀកពាក់បែបនេះ មិនសមជាស្ថានិកច្នៃម៉ូតសម្លៀកបំពាក់ទាល់តែសោះ និងនៅមានខមិនតិះដៀលជាច្រើនទៀត។

លោក ឯម រៀម
លោក ឯម រៀម

យ៉ាងណាមិញ លោក រៀម មិនបានតបដោយសម្ដីអសុរសនោះទេ លោកបែរជានិយាយដូច្នេះថា អរគុណដល់បងប្អូនដែលខមិនលើកទឹកចិត្ត និង ខមិន Bully។ នេះមិនមែនជាលើកទី១ទេ ដែលលោកទទួលរងពាក់រិះគន់បែបនេះ ប៉ុន្ដែលោកមិនដែលចុះចាញ់ឡើយ៕

ប្រភព៖ Em Riem

លោក ឯម រៀម ឆ្លើយតបទៅអ្នករិះគន់
លោក ឯម រៀម ឆ្លើយតបទៅអ្នករិះគន់
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/9b/9b666bfad8f5c45081fd8e66bfccbda1289bf979.png

សេចក្តីរីករាយជាប្រវត្តិសាស្ត្រកំពុងចងក្រងឡើងវិញនូវប្រវត្តិសាស្ត្ររបាំរបស់កម្ពុជា! "World Dance Colloseum Cambodia" បានបញ្ចប់ដោយជោគជ័យយ៉ាងធំធេងនៅផ្សារទំនើប Chip Mong 271 Mega Mall

 ១៩-សីហា-២០២៦ 
 ១ល្ងាច · ៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T