លោក Martinez បានទម្លាយពីចំណុចពិសេសទាំងនេះ ដែលធ្វើឱ្យលោកកោះហៅ Ronaldo ចូលជម្រើសជាតិ ព័រទុយកាល់

//s9.kh1.co/c3/c328d6ba67970b1fe1f7590b33e89998756a96a6.jpg
កីទ្បា

 ១៩-មីនា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

លោក Martinez បានទម្លាយពីចំណុចពិសេសទាំងនេះ ដែលធ្វើឱ្យលោកត្រូវតែកោះហៅ Ronaldo ចូលជម្រើសជាតិ ព័រទុយកាល់

បរទេស៖ អ្នកចាត់ការថ្មីរបស់ ព័រទុយកាល់ លោក Roberto Martinez បានទម្លាយពីហេតុផល ដែលធ្វើឱ្យលោកសម្រេចចិត្តកោះហៅខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo មកកាន់ក្រុមជម្រើសជាតិ ទោះបច្ចុប្បន្នគាត់មានវ័យរាងជ្រែបន្តិចក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ Ronaldo ក៏ត្រូវបានកោះហៅចូលក្រុមក្រុមជម្រើសជាតិ ព័រទុយកាល ផងដែរសម្រាប់ការប្រកួតជម្រុះពានរង្វាន់ Euro ២០២៤ ខាងមុខ ហើយក្នុងនោះលោក Martinez ដែលឡើងកាន់តំណែងបន្តពីលោក Fernando Santos បានបញ្ជាក់ថា ក្នុងការកោះហៅខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំមកកាន់ក្រុមបញ្ចខែល គឺលោកមិនគិតអំពីបញ្ហាអាយុនោះទេ។

លោក Roberto Martinez
លោក Roberto Martinez

ទាក់ទងនឹងរឿងខាងលើ, លោក Martinez បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Cristiano Ronaldo គឺជាកីឡាករដែលមានការតាំងចិត្តខ្ពស់។ គាត់អាចនាំយកបទពិសោធន៍ និងជាតួអង្គដ៏សំខាន់បំផុតសម្រាប់ក្រុម។ ខ្ញុំគឺមិនមើលទៅលើអាយុនោះទេ៕

លោក Roberto Martinez

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T