កម្សាន្ត៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃដែលកម្មវិធី Pleng Music Award បានប្រារព្ធឡើង ដោយមានវត្តមានរបស់តារាចម្រៀង និង សិល្បករសិល្បការនីជាច្រើនចូលរួម។ មិនតែប៉ុណ្ណោះ ក៏លេចឡើងវត្តមានរបស់ លោកឧកញ៉ា សំអាង វឌ្ឍនៈ នៅក្នុងកម្មវិធីដ៏ធំនេះផងដែរ។

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺលោកបានតុមតែងខ្លួនយ៉ាងសាមញ្ញ បង្ហាញវត្តមានបែបធម្មតាៗ ដោយមិនបានទាំងយកអង្គរក្សមកហែហមជាមួយនោះទេ។តាមរយៈសកម្មភាពមួយនេះ បានធ្វើឲ្យមហាជនកាន់តែស្ងើចសរសើរនៅការដាក់ខ្លួនរបស់លោក ដោយលោកតែងតែរក្សាភាពសាមញ្ញ ដោយមិនខ្វល់ថាលោកជាបុគ្គលល្បីល្បាញកម្រិតណាឡើយ។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា សំអាង វឌ្ឍនៈ ត្រូវបានមហាជនដាក់រហ័សនាមថា Top5 ដោយសារតែលោកក៏មានប្រជាប្រិយភាពមិនចាញ់តារាចម្រៀងទាំង៤នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodia Idol រដូវកាលទី៤នោះឡើយ ជាពិសេស លោកតែងតែមានវត្តមាននៅក្បែរតារាចម្រៀង Top4 ជានិច្ចផងដែរ៕

ប្រភព៖ Sat_Sothearith
សូមទស្សនាវីដេអូខាងក្រោមនេះ៖
@sat_sothearith លក្ខណៈថាធម្មតាតែមិនធម្មតា❤️
♬ សំឡេងដើម - Learn editz<3