បរទេស៖ ខ្សែការពារដ៏រឹងមាំរបស់ Barcelona កីឡាករ Ronald Araujo បានបង្ហាញការកោតសរសើរជាខ្លាំងទៅកាន់ Vinicius Jr. ហើយរូបគេបានលើកឡើងថា ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះគឺជាកីឡាករដែលគេពិបាកបិទបំផុតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Araujo បានថ្លែងបែបនេះ មុនការប្រកួត El Clasico យប់នេះមកដល់ ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Barcelona ទល់នឹងក្រុមអធិរាជស Real Madrid នៃការប្រកួតសប្តាហ៍ទី ២៦ នៃក្របខណ្ឌ La Liga។

ដកស្រង់ពាក្យសម្តីដើមពីទំព័រ ESPN, Araujo បាននិយាយយ៉ាងដូច្នេះថា៖
សម្រាប់ខ្ញុំ, បច្ចុប្បន្នគាត់ (Vinicius Jr.) គឺជាកីឡាករលេខ ១ ក្នុងលោក... គាត់គឺពិតជាពិបាកនឹងបញ្ឈប់ណាស់។
គួរបញ្ជាក់ថា Barcelona បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ La Liga មាន ៦៥ ពិន្ទុ វ៉ាដាច់ Real Madrid ដែលកំពុងឈរនៅលេខរៀងទី ២ ចំនួន ៩ ពិន្ទុ៕