អ្នកល្អអ្វីម្ល៉េះដេវីត! មិនប្រកាន់ច្រេីន ឡេីងច្រៀងអកកេះ បទ «How About Now» ឡើងញាក់ (មានវីដេអូ)

//s9.kh1.co/ff/fff1861338e3bc093cb5559098b8e6c01d031486.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ម្ដងនេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បង្ហាញសមត្ថភាពយ៉ាងល្អ ច្រៀងបទ How About Now ជាមួយភ្លេងអកកេះ

ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ននេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត កាន់តែមានភាពល្បីល្បាញ និងការគាំទ្រយ៉ាងច្រើនកុះករក៏ដូចជាមានការពេញចិត្តទៅលើការបញ្ចេញស្នាដៃនិពន្ធបទចម្រៀងថ្មី ញាក់កន្ត្រាក់អារម្មណ៍ ដែលសុទ្ធសឹងតែមានភាពពេញនិយមក្នុងស្រទាប់យុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះវិញ ស្របពេល បទចម្រៀងដ៏កំពុងពេញនិយមមួយបទរបស់តារាប្រុសរូបនេះ ដែលត្រូវបានគេយកទៅច្រៀងឡើងវិញ ជាមួយនឹងទម្រង់ភ្លេងអកកេះ ដែលកំពុងទទួលបានការគាំទ្រនោះ ពេលនេះ រូបលោកក៏បានបញ្ចេញនូវសមត្ថភាពក្នុងការច្រៀងចម្រៀងមួយបទនេះដែលមានចំណងជើងថា «How About Now» ក្នុងទម្រង់ភ្លេងអកកេះ បានយ៉ាងល្អ នៅលើឆាកតន្រ្តីទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញយ៉ាងដូច្នេះ ក៏ដូចជាបានទស្សនាស្ដាប់យ៉ាងជក់ចិត្តហើយនោះ ហ្វេនៗជាច្រើន ពិតជាបង្ហាញពីការពេញចិត្តទៅលើតារាប្រុសរូបនេះ ជាមួយនឹងសមត្ថភាពដែលអាចបង្ហាញបាននៅពេលដែលមានការផ្លាស់ប្ដូរនៃទម្រង់ភ្លេងបទចម្រៀងរបស់ខ្លួន ផងដែរ។ ជាពិសេស អាចបង្ហាញឲ្យដឹងថា រូបលោកជាតារាចម្រៀងម្នាក់ ដែលមិនប្រកាន់ច្រេីន សុខចិត្តឡេីងច្រៀង នៅអកកេះ ឡេីងសាមញ្ញបំផុត៕

ប្រភពtiktok៖ Pattchadun

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
@pattchadun How about now អកកេសពិតៗ😂 ត្បូងឃ្មុំ យើង #gdevith #ditway4ever ♬ original sound - 🌼Pattcha Dun🌼
វីដេអូ
ងួន ចាន់ដេវីត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T