បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Abha នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Saudi Pro League។

នៅក្នុងជំនួបនៃក្រុមទាំង ២ យប់មិញពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Al-Nassr ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានវាយបកយកឈ្នះទៅលើក្រុម Abha ក្នុងលទ្ធផល ២-១។

ក្នុងនោះក្រុម Abha ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Ahmad Mohammed នៅនាទីទី ២៦, លុះក្រុមមកខាង Al-Nassr រកបាន ២ គ្រាប់វាយបកមកវិញ ដែលស៊ុតបញ្ចូលទីដោយ Cristiano Ronaldo នៅនាទីទី ៧៨ និង Talisca នៅនាទីទី ៨៦ (P)។

គួរបញ្ជាក់ថា Al-Nassr បច្ចុប្បន្នបានធ្លាក់មកឈរនៅលេខរៀងទី ២ វិញហើយ មាន ៤៩ ពិន្ទុ, ចំណែក Abha វិញគឺកំពុងឈរនៅលេខរៀងទី ១២ មាន ២៣ ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖