អង់គ្លេស៖ លោក Erik Ten Hag បានកោតសរសើរថាខ្សែប្រយុទ្ធ Marcus Rashford ពិតជាលេងបានល្អខ្លាំងណាស់នារដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបាន២៧គ្រាប់ហើយសរុបគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងការបង្ហាញខ្លួនសរុប៤៣ប្រកួតគឺច្រើនជាងកាលពីរដូវកាល ២០១៩/២០២០ ដែលគេរកបាន២២គ្រាប់។

ភាពលេចធ្លោនិងពូកែរបស់ Rashford បានធ្វើឲ្យលោក Ten Hag ពិតជាសប្បាយចិត្តព្រោះគេធ្វើឲ្យក្រុមមានភាពរីករាយ៖
គេពិតជាធ្វើបានល្អឡើងៗអំឡុងរដូវកាលនេះ។ គេមិនសូវល្អទេកាលពីដើមរដូវកាលប៉ុន្តែវិធីដែលគេលេងបានសាងគ្រឺះ ហើយគេក៏បានបញ្ចេញជំនាញព្រមទាំងអត្តចរិត និងឆន្ទៈផងដែរដែលបាននាំយកភាពរីករាយមកដល់ក្រុមហើយរកបានជាច្រើនគ្រាប់ព្រមទាំងធ្វើឲ្យពួកយើងឈ្នះការប្រកួតជាច្រើន។

ប្រភព៖ sportskeeda