អង់គ្លេស៖ លោក Erik Ten Hag បានទម្លាយថាខ្សែប្រយុទ្ធ Alejandro Garnacho នឹងវិលត្រឡប់មកទីលានវិញមុនចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Garnacho បានរងរបួសក្នុងការប្រកួតទល់នឹង Southampton ដោយរូបគេបានកាន់ឈើច្រត់ទៀតផងហើយលោក Ten Hag បាននិយាយថារបួសរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនទាន់អាចកំណត់ថាជាពេលណានោះឡើយ តែគឺអាចមុនចប់រដូវកាលនេះ។


Ten Hag បាននិយាយថា៖
ខ្ញុំមិនអាចនិយាយបានទេថា ពេលណាគេត្រឡប់មកវិញគឺវាអាចច្រើនសប្តាហ៍ ព្រោះវាជារបួសធ្ងន់ធ្ងរ។ គេនឹងវិលត្រឡប់មកវិញមុនចប់រដូវកាល។ ពួកយើងនឹងធ្វើឲ្យគេត្រឡប់មកវិញឲ្យកាន់តែឆាប់កាន់តែល្អ។

ប្រភព៖ metro