បរទេស៖ អ្នកចាំទី Thibaut Courtois របស់ Real Madrid បានសារភាពត្រង់ៗថា រូបគេគឺមិនចង់ប៉ះជាមួយនឹងក្រុម Chelsea និង Manchester City នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ខាងមុខនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីឆ្លងកាត់ការជម្រុះតាំងពីវគ្គ ៣២ ក្រុមចុងក្រោយ រហូតមកដល់វគ្គ ១៦ ក្រុម ឥឡូវនេះបានរកឃើញក្រុមជាផ្លូវការហើយ ដែលនឹងត្រូវឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពាន UCL, ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃ សុក្រ ស្អែកនេះ។

សម្រាប់ក្រុម ដែលឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយនេះរួមមាន Chelsea, Benfica, Bayern Munich, AC Milan, Inter Milan, Manchester City, Real Madrid និង Napoli។

មុនការចាប់ឆ្នោតវគ្គ ៨ ក្រុមនៅថ្ងៃ សុក្រមកដល់ Courtois បានថ្លែងយ៉ាងដូច្នេះថា៖
ខ្ញុំចង់មានការផ្លាស់ប្តូរវាបន្តិច។ កាលពីឆ្នាំមុន ពួកយើងបានជួបជាមួយ Man City និង Chelsea រួចមកហើយ ចាំមើលថាតើយើងនឹងអាចលេងជាមួយក្រុមផ្សេងបានដែរឬទេនៅឆ្នាំនេះ។ Haaland គឺពិតជាល្អណាស់ គាត់គឺជាតារាបាល់ទាត់ម្នាក់ដែលមានភាពលេចធ្លោរខ្លាំង៕
ប្រភព៖ Sportskeeda