អង់គ្លេស៖ លោក Rio Ferdinand បាននិយាយថាមានតែក្រុមពីរគត់ដែលអាចបំបាក់ Manchester City នៅការប្រកួត Champions League នារដូវកាលនេះគឺ Bayern Munich និង Napoli ។

កាលពីយប់ថ្ងៃទី១៥ខែមីនាកន្លងទៅនេះ Man City បានយកឈ្នះ Leipzig ៧ ទល់នឹង០ ដោយ Erling Haaland រកបាន៥គ្រាប់ ម្នាក់ឯងខណៈ២គ្រាប់ទៀតគឺ Ilkay Gundogan និង Kevin De Bruyne រកបានម្នាក់១គ្រាប់។

ជ័យជម្នះនេះបានធ្វើឲ្យភាគីលោក Pep Guardiola បានឡើងទៅកាន់វគ្គ៨ក្រុមបានសម្រេចដោយសរុបទាំងពីរជើងគឺយកឈ្នះ Leipzig ៨ ទល់នឹង១ ។

យ៉ាងណាមិញ ការចាប់ឆ្នោតវគ្គ៨ក្រុមនឹងធ្វើឡើងនាថ្ងៃសុក្រទី១៧ខែមីនាខាងមុខនេះហើយដោយលោក Ferdinand បាននិយាយថា Man City គួរចៀសពីរក្រុមនេះ៖
ពួកគេនឹងគិតថា នៅឲ្យឆ្ងាយពី Bayern នៅឲ្យឆ្ងាយពី Napoli ហើយគ្រប់ក្រុមផ្សេងទាំងអស់គឺគ្រាន់តែជាការប្រកួតធម្មតា។ ពួកគេពិតជាលេងជាក្រុមបានល្អណាស់។ ពួកគេមានបទពិសោធមកដល់កម្រិតនេះហើយគឺពួកគេមានកីឡាករដែលអាចធ្វើឲ្យគ្រប់ក្រុមទាំងអស់ឈឺចាប់។

ប្រភព៖ metro